Messi នៅ​តែ​មិន​អាច​រក​បាន​គ្រាប់​បាល់ Clasico ចាប់​តាំង​ពី Ronaldo ចាកចេញ​ទៅ

នៅ​ការ​ប្រកួត El Clasico កាល​ពី​យប់​មិញ និង​ជា​លើក​ទី ៦ សម្រាប់ Lionel Messi ក្រោយ​ពេល​ដែល Cristiano Ronaldo ចាកចេញ​ពី Real Madrid សម្រាប់​កីឡាករ​អាហ្សង់ទីន​នៅ​តែ​មិន​អាច​សម្រេច​ទី​បាន​ដដែល។

ក្រោម​បរាជ័យ ៣-១ M10 បាន​ត្រឹម​ខក​ចិត្ត​ជាមួយ​ក្រុម​ដែល​បាត់បង់ ៣ ពិន្ទុ​ប៉ុណ្ណោះ។ លើក​ចុង​ក្រោយ​ដែល Messi រក​បាន​គ្រាប់​បាល់​ទល់ Los Blancos គឺ​នៅ​ពេល​ស្មើ ២-២ ​ក្នុង​ការ​ប្រកួត​ជុំ​ទី ៣៦ ​នៅ​ឯ​កីឡដ្ឋាន Camp Nou នា​ខែ​ឧសភា នៅ​រដូវ​កាល ២០១៧/១៨។

ចាប់​តាំង​ពី​ពេល​នោះ​មក ក៏​ជា​ពេល​ដែល​លែង​មាន​វត្តមាន​របស់ CR7 ក្នុង​ក្របខ័ណ្ឌ LaLiga ហើយ​ក៏​ជា​ពេល​ដែល M10 មិន​អាច​រក​បាន​គ្រាប់​បាល់​នៅ Clasico ត​ទៅ​ទៀត​ដែរ។

បញ្ជាក់​ថា រដូវ​កាល ២០២០/២១ នេះ Messi ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ​សម្រាប់​បើក​រដូវ​កាល​ដំបូង ដោយ​ ៦ ប្រកួត រក​បាន​ត្រឹម ២ គ្រាប់​និង Assist ៣ លើក​ដែល​ជា​ស្ថិតិ​នៅ​ទាប​ជាង​យុវជន​ឡើង​ជើង Ansu Fati ទៅ​ទៀត៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT