៦ រូប​នេះ​ហើយ ដែល​រក​បាន​គ្រាប់​បាល់​ទាំង​វ័យ​ក្មេង​បំផុត​នៅ​ប្រវត្តិសាស្ត្រ El Clasico

ការ​ប្រកួត El Clasico មាន​អាយុ​កាល​ជាង ១០០ ឆ្នាំ​មក​ហើយ ដោយ​ការ​ជួប​គ្នា​ដំបូង​រវាង​ក្លឹប Barcelona និង Real Madrid គឺ​នៅ​ឆ្នាំ ១៩០២។ ឆ្លងកាត់​ការ​ប្រកួត​ចំនួន ២៧៨ លើក ​ទាំង​សំណាក់​ក្លឹប​និង​កីឡាករ ក៏​បាន​បំបែក​កំណត់ត្រា​ជា​ហូហែរ​ពី​មួយ​សម័យ​កាល​ទៅ​មួយ​សម័យ​កាល។

ផ្សា​ភ្ជាប់​នឹង​កំណត់ត្រា​ជា​ច្រើន CTS Sports សូម​បង្វែរ​អារម្មណ៍​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់ ឲ្យ​មក​បាន​ដឹង​នូវ​បញ្ជី​ឈ្មោះ​កីឡាករ​រក​បាន​គ្រាប់​បាល់​ទាំង​វ័យ​ក្មេង​បំផុត​ចំនួន ៦ រូប​នៅ​ជំនួប​ El Clasico៖

៦) Lionel Messi ធ្វើ​បាន​នៅ​អាយុ ១៩ ឆ្នាំ និង ២៥៩ ​ថ្ងៃ
៥) Vinicius JuniorR ធ្វើ​បាន​នៅ​អាយុ ១៩ ឆ្នាំ និង ២៣៣ ​ថ្ងៃ
៤) Francisco Calvet ធ្វើ​បាន​នៅ​អាយុ ១៩ ឆ្នាំ ​និង ២០ ​ថ្ងៃ
៣) Roger Garcia ធ្វើ​បាន​នៅ​អាយុ ១៨ ​ឆ្នាំ និង ២៨៩ ​ថ្ងៃ
២) Raul Gonzalez ធ្វើ​បាន​នៅ​អាយុ ១៨ ឆ្នាំ និង ៩៥ ​ថ្ងៃ
១) Ansu Fati ធ្វើ​បាន​នៅ​អាយុ ១៧ ​ឆ្នាំ និង ៣៥៧ ​ថ្ងៃ៕

ប្រភព៖ 90Min

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT