ញាក់​សាច់! ​Ajax ​លត់​ក្រុម ​VVV-Venlo ​១៣-០ ​កាល​ពី​យប់មិញ​

​ក្រុម Ajax ​នៅ​យប់មិញ​នេះ​ហាក់​ដូចជា​លេង​មិន​ប្រណី​នោះ​ទេ ពោល​គឺ​បាន​យក​ឈ្នះ​លើ​ក្រុម VVV-Venlo ​បាន​ក្នុង​លទ្ធផល​ដល់​ទៅ ១៣-០ ​ឯ​ណោះ​នៃ​ពាន​រង្វាន់​លីគ​កំពូល​ហុល្លង់។

​ក្រុម​ម្ចាស់​ផ្ទះ VVV-Venlo ​ស្ថិត​នៅ​លេខ​១០​ក្នុង​តារាង​លីគ​កំពូល​ដែរ ប៉ុន្តែ​នៅ​យប់មិញ​នេះ​ពួកគេ​លេង​ដូចជា​ក្រុម​នៅ​លីគ​ក្រោម​មួយ​អីចឹង​។ ​ខណៈ​ដែល​ពួកគេ​បាត់​បង់​កីឡាករ​ម្នាក់​នៅ​ដើម​តង់​ទី​២​ថែម​ទៀត​នោះ បាន​ធ្វើ​ឱ្យ​លទ្ធផល​អាក្រក់ ហួស​ពី​ការ​ស្មាន​ខ្លាំង​មែនទែន ដោយ​ចាញ់ Ajax ​ដល់​ទៅ ១៣-០ ​ឯ​ណោះ។

​ក្នុង​ការ​ប្រកួត​នេះ Ajax ​ស៊ុត​​ចេញ​តែ​២៣​ជើង​ប៉ុណ្ណោះ ​ហើយ​រក​បាន​១៣​គ្រាប់​ទៅ​ហើយ។ ​ដោយ​នេះ​ជា​ការ​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្លួន​ដែល​ធ្វើ​បាន​កាល​ពី​៤៨​ឆ្នាំ​មុន ឈ្នះ​ក្រុម Vitesse ​ក្នុង​លទ្ធផល ​១២-១៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT