គ្រូ Barcelona ​មិន​ពេញ​ចិត្ត VAR ​ដែល​កាត់​ក្ដី​ឱ្យ​បាល់​ប៉េណាល់ទី Ramos ​

​​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម Barcelona ​មិន​ពេញ​ចិត្ត​ជាមួយ​ការ​សម្រេច​ផ្ដល់​បាល់​ប៉េណាល់ទី​ទៅ​ឱ្យ​ក្រុម Real Madrid ​ឡើយ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។ក្រុម Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Real Madrid ​ក្នុង​លទ្ធផល ​៣-១ ​ក្នុង​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។

​ក្នុង​ចំណោម​៣​គ្រាប់​របស់​ក្រុម​អធិរាជ​ស ​គឺ​មាន​១​គ្រាប់​ជា​បាល់​ប៉េណាល់ទី ដែល​ផ្ដល់​ឱ្យ​ដោយ VAR ​ក្រោយ​ពី Ramos ​ព្យាយាម​ត​វ៉ា។ ​ខណៈ​ដែល​១​បាល់​នេះ​ដែរ ​ជា​គ្រាប់​បាល់​ផ្លាស់​ប្ដូរ​ការ​ប្រកួត​ទាំង​មូល​តែ​ម្ដង។

​បើ​តាម​ការ​មើល​ឃើញ​របស់​លោក Koeman ​បញ្ជាក់​ថា​នេះ​មិន​សម​ជា​បាល់​ប៉េណាល់ទី​ឡើយ។ Ramos ​មិន​ត្រូវ​បាន​រំខាន​ច្រើន​នោះ​ទេ ​ដូច្នេះ VAR ​មិន​គួរ​ពិនិត្យ​ត្រង់​កន្លែង​នេះ ​និង​ផ្ដល់​ការ​ពិន័យ​ជា​បាល់​ប៉េណាល់ទី​ឡើយ។ ​អ្នក​ចាត់ការ​ហុល្លង់​ខាង​លើ​ក៏​មើល​ឃើញ​ទៀត​ថា VAR ​តែងតែ​ប្រឆាំង​ជា​និច្ច​ជាមួយ​ក្រុម Barcelona ​តាំង​ពី​ដើម​រដូវ​កាល​មក៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT