Ole ​ថា Cavani ​នឹង​អាច​ចូល​លេង​បាន​ពេល​ប៉ះ Chelsea ​យប់​នេះ​

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ប៉ះ​ក្រុម Chelsea ​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។​

​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ពិត​ជា​កក្រើក​មិន​ខាន ព្រោះ​ក្រុម​ទាំង​ពីរ​ពិត​ជា​ត្រូវ​ការ​ពិន្ទុ​រៀង​ខ្លួន។ ​ដោយ​ឡែក​សម្រាប់ Man Utd ​វិញ ​ឃើញ​ថា​២​ប្រកួត​ចុង​ក្រោយ​នេះ​ធ្វើ​បាន​ល្អ ដោយ​ឈ្នះ Newcastle United ​បាន ៤-១ ​នៅ Premier League ​និង​បន្ដ​ឈ្នះ PSG ​បាន ២-១ ​ទៀត​នៅ UEFA Champions League ​។ ​ខណៈ​ដែល​ការ​ប្រកួត​របស់ Chelsea ​វិញ ​ភាគ​ច្រើន​ស្មើ​ជា​និច្ច។

​សម្រាប់​ម្ចាស់​ផ្ទះ​បិសាច​ក្រហម​វិញ ​នៅ​រាត្រី​នេះ ​លោក Ole ​នឹង​ដាក់​កីឡាករ​ចំណូល​ថ្មី Cavani ​​ឱ្យ​បង្ហាញ​ខ្លួន​ជាក់​ជា​មិន​ខាន។ លោក​បាន​អះអាង​ថា​កីឡាករ​អ៊ុយរុយហ្គាយ​រូប​នេះ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​សម្រាប់​ការ​ប្រកួត​ទល់ Chelsea ​ក្រោយ​ពី​ហ្វឹកហាត់​ជាមួយ​ក្រុម​យ៉ាង​យូរ​មក​ហើយ៕

ប្រភព៖ Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT