Koeman ​ថា​អត់​មាន​អ្នក​គាំទ្រ ​ដូច​អត់​មាន​កីឡាករ​ទី​១២​សម្រាប់ Barcelona ​

ក្រុម Barcelona ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ប្រកួត​ជាមួយ​ក្រុម Real Madrid ​ក្នុង​ជំនួប El Clasico ​ដោយ​អ្នក​គាំទ្រ​អាច​ចូល​មើល​ការ​ប្រកួត​ជក់​ចិត្ត​នេះ​បាន​ឡើយ។

​នេះ​ជា​ការ​ប្រកួត​​ដំបូង​ដែល Clasico ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ទស្សនា។ ​ខណៈ​ដែល​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម Barcelona ​ក៏​និយាយ​ពី​អារម្មណ៍​ចម្លែក​នៅ​ពេល​ដឹក​នាំ​ក្រុម​ប្រកួត​សំខាន់ ដោយ​អ្នក​គាំទ្រ​ដូច​គ្នា​ដែរ។ លោក​បាន​អះអាង​ថា​អ្នក​គាំទ្រ​ដូចជា​កីឡាករ​ទី​១២​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​អីចឹង។ ដូច្នេះ ​នៅ​រាត្រី​នេះ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ គឺ​ក្រុម Barcelona ​បាត់​បង់​កីឡាករ​ផ្ដល់​កម្លាំង​ចិត្ត​ម្នាក់​ហើយ។

​រំលឹក​ថា​ការ​ប្រកួត​៣​ប្រកួត​កន្លង​មក​នេះ គឺ​ក្រុម​ទាំង​ពីរ​ឈ្នះ​ចាញ់​គ្នា​ម្ដង​ម្នាក់ ​និង​ស្មើ​គ្នា​ម្ដង។ ​នៅ​រាត្រី​នេះ ​ក្រុម Barcelona ​ទំនង​ជា​មាន​ប្រៀប​ជាង​ច្រើន ព្រោះ​ពួកគេ​មាន​ទម្រង់​លេង​ល្អ ស្រប​ពេល Real Madrid ​ចាញ់​២​ប្រកួត​ជាប់​គ្នា​មក​ហើយ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT