Zidane ​ប្រកាស​ហើយ Ramos ​អាច​លេង​បាន​ទល់ Barcelona ​

លោក Zidane ​បាន​អះអាង​ថា​ខ្សែ​ការពារ Sergio Ramos ​ជា​សះស្បើយ​ពី​របួស​១០០​% ​នឹង​អាច​ចូល​លេង​បាន​ទល់​ក្រុម FC Barcelona ​នៅ​រាត្រី​នេះ​។ក្រុម Real Madrid ​​ដែល​កំពុង​ធ្លាក់​ទម្រង់​លេង​នឹង​ត្រូវ​ប្រកួត​ទល់​ក្រុម​​ Barcelona ​នៅ​ម៉ោង​៩​យប់​នេះ ​នៃ​ពាន​រង្វាន់ La Liga ​។

ជំនួប​នេះ​ទំនង​ជា​ពិបាក​ខ្លាំង​សម្រាប់​ក្រុម Real Madrid ​ព្រោះ​ពួកគេ​កំពុង​ធ្លាក់​ទម្រង់​លេង ​ជា​ពិសេស​ប្រធាន​ក្រុម Ramos ​បាន​រង​របួស​ផង។ ​តែ​បើ​តាម​លោក Zidane ​បញ្ជាក់​នៅ​ម្សិលមិញ​នេះ គឺ Ramos ​ជា​សះស្បើយ​ទាន់​ពេល​វេលា​ហើយ។ រូបគេ​នឹង​មាន​វត្តមាន​ក្នុង​ជំនួប El Clasico ​នៅ​រាត្រី​នេះ​។ ​

អ្នក​ចាត់ការ Zidane ​និយាយ​ថា​៖ “Sergio ​ជា​អ្នក​ដឹក​នាំ​របស់​យើង ​ជា​ប្រធាន​ក្រុម​របស់​យើង ​ប៉ុន្តែ​យើង​មិន​ប្រថុយ​ឡើយ​ក្នុង​ការ​ដាក់​រូបគេ​ឱ្យ​ចូល​លេង​កាល​ពី​ប្រកួត​កន្លង​ទៅ។ រូបគេ​នឹង​នៅ​ជាមួយ​យើង​សម្រាប់​ប្រកួត​សំខាន់​នៅ​រាត្រី​នេះ​”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT