De Jong ​មាន​ទំនុក​ចិត្ត Barcelona ​យក​ឈ្នះ Real Madrid ​បាន​

​ក្រុម Barcelona ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Real Madrid ​នៅ​ម៉ោង​៩​យប់​នេះ ​សម្រាប់​ការ​ប្រកួត El Clasico ​ក្នុង​ប្រទេស​អេស្ប៉ាញ​។​មុន​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​ខាង​លើ​ចាប់​ផ្ដើម ​De Jong ​កីឡាករ​ខ្សែ​បម្រើ​កំពុង​ឡើង​ជើង​របស់​ក្រុម Barcelona ​បាន​និយាយ​ថា​៖ “Clasico ​ជា​ការ​ប្រកួត​មួយ​ដែល​អ្នក​គាំទ្រ​បាល់ទាត់​ទន្ទឹង​រង់​ចាំ ​និង​ជា​ការ​ប្រកួត​ល្អ​មើល​បំផុត។ ​

ខ្ញុំ​ជឿ​ជាក់​ថា​ការ​ប្រកួត​នឹង​ពិបាក​សម្រាប់​ក្រុម​ទាំង​សង​ខាង ប៉ុន្តែ​សម្រាប់ Barcelona ​វិញ ​នៅ​ប្រកួត​នេះ​ជឿ​ជាក់​ថា​នឹង​ឈ្នះ​មិន​ខាន”។

យ៉ាងណាមិញ ​គេ​សង្កេត​ឃើញ​ថា​ក្រុម Barcelona ​នា​ពេល​បច្ចុប្បន្ន​មាន​ទម្រង់​លេង​ល្អ​ជាង​ក្រុម Real Madrid ​បន្ដិច ​ដោយ​ទើប​ឈ្នះ​ក្រុម Ferencvaros ​ក្នុង​លទ្ធផល ​៥-១ ​ក្នុង​ពាន​រង្វាន់់ UEFA Champions League ​។ ដោយ​ឡែក​ក្រុម Real Madrid ​វិញ បែរ​ជា​បរាជ័យ​ក្រោម​ថ្វី​ជើង Shakhtar ​ក្នុង​លទ្ធផល ៣-២ ​ទៅ​វិញ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT