ភ្ញាក់ផ្អើល! Real Madrid ​លេង​ចាញ់  Shakhtar Donetsk ​៣-២

​ក្រុម Real Madrid ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ពួកគេ​លេង​ចាញ់​ក្រុម  Shakhtar Donetsk ​ក្នុង​លទ្ធផល ៣-២ ​នា​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុម Real Madrid ​មាន​កីឡាករ​របួស​មួយ​ចំនួន​ដែរ​ក្នុង​ការ​ប្រកួត​នេះ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ទៀត​នោះ​គឺ  Shakhtar Donetsk ​ឯ​ណោះ​ទៅ​វិញ​ទេ ដែល​មាន​កីឡាករ​ឈុត​ធំ​ដល់​ទៅ​១១​នាក់​ឯ​ណោះ​អវត្ដមាន​ដោយសារ​ឆ្លង​មេរោគ​កូវីដ​១៩។ តែ​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត ពួកគេ​បែរ​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ទៅ​វិញ ​នាំ​មុខ Real Madrid ​បាន​មុន​ដល់​ទៅ​៣​គ្រាប់។

តែ​ក្រោយ​ពី​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​ហើយ ​ក្រុម​របស់​លោក Zidane ​ក៏​ប្រឹងប្រែង​រហូត​រក​បាន​២​គ្រាប់​មក​វិញ​ដែរ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ឱកាស​នាទី​លេង​របស់​ពួកគេ​បាន​អស់​ត្រឹម​នេះ​ទៅ​ហើយ។ ​ចប់​ការ​ប្រកួត Real Madrid ​បាន​ចាញ់​ក្រុម  Shakhtar Donetsk ​ក្នុង​លទ្ធផល ៣-២៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT