ប្រវត្តិសាស្រ្ត​ហើយ Real មិន​ដែល​ចាញ់​ប្រកួត​បើក​ឆាក UCL ក្នុង​ដី​ដូច​យប់​មិញ​ទេ

កាល​ពី​យប់​មិញ គឺ​ជា​ការ​ប្រកួត​ក្នុង​ដី​សម្រាប់​ជំនួប​បើក​ឆាក​ជុំ​ទី ១ UCL លើក​ទី ១២ ហើយ​សម្រាប់​ក្លឹប Real Madrid ​ប៉ុន្តែ​វា​ជា​លើក​ដំបូង​ដែល​ក្លឹប​ទទួល​បាន​បរាជ័យ ក្រោម​លទ្ធផល ២-៣ ដោយ​ថ្វី​ជើង​របស់ Shaktar Donetsk។

ទន្ទឹម​នឹង​អវត្តមាន​របស់ Sergio Ramos ​រាប់​ថា​ជា​ហេតុផល​ចម្បង​ដែល Real ភ្លាត់​ចាញ់​ក្រុម​ភ្ញៀវ​មួយ​នេះ ហើយ​វា​ក៏​ជា​ប្រវត្តិសាស្រ្ត​ផង​ដែរ​សម្រាប់​ក្លឹប ព្រោះ​មុនៗ​មក​មិន​ដែល​ចាញ់​ក្នុង​ដី​នៅ​ពេល​បើក​ឆាក​បែប​នេះ​ទាល់​តែ​សោះ។

បញ្ជាក់​ថា ៧ ប្រកួត​ចុង​ក្រោយ ពេល​ដែល​អត់ Ramos លេង គឺ Real ចាញ់​ដល់​ទៅ ៦ លើក​ឯ​ណោះ នេះ​ជា​សញ្ញា​បង្ហាញ​ច្បាស់​ថា​ពេល​អវត្តមាន​ខ្សែ​ការពារ​លេង​កាច គឺ​ស្តេច​ស​មិន​ងាយ​រក​ជ័យជម្នះ​បាន​ឡើយ។ តួ​យ៉ាង​ដូច​ជា​កាល​ចាញ់ CSKA ៣-០ ចាញ់ Ajax ៤-១ ចាញ់ PSG ៣-០ និង​ចាញ់ Man City- ២-១ ជា​ដើម លើកលែង​តែ​មួយ​លើក​ពេល​ប៉ះ Club Brugge គឺ​បាន​ឈ្នះ ៣-១៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT