ទោះ​ចាញ់​តែ Vinicius Jr បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ​នៅ UCL កាល​ពី​យប់មិញ

Real Madrid មិន​អាច​យក​បាន​សូម្បី​មួយ​ពិន្ទុ​ពី​ក្លឹប Shaktar កាល​ពី​យប់មិញ ក្រោយ​ចាញ់​ក្នុង​លទ្ធផល ២-៣។ ប៉ុន្តែ​សម្រាប់​កីឡាករ Vinicius Jr នៅ​តែ​អាច​បំបែក​កំណត់ត្រា​ប្រវត្តិសាស្រ្ត​មួយ នោះ​គឺ​ជា​កីឡាករ​ដែល​ប្តូរ​ចូល​អាច​រក​បាន​គ្រាប់​បាល់​លឿន​បំផុត។

Vinicius ត្រូវ​បាន​ Zidane ដាក់​ឲ្យ​ចូល​លេង​នៅ​តង់​ទី​ពីរ ជំនួស​ Luka Jovic ហើយ​លទ្ធផល​បាន​បង្ហាញ​ភ្លាមៗ​ត្រឹម​រយៈ​ពេល ១៤ វិនាទី​បន្ទាប់ ដែល​គេ​អាច​សម្រេច​គ្រាប់​បាល់​ទី​មួយ​ឲ្យ​ក្លឹប​បាន។

វា​ជា​គ្រាប់​បាល់​ប្រើ​ពេល​ខ្លី​បំផុត សម្រាប់​កីឡាករ​ទើប​ប្តូរ​ចូល​នៅ​ព្រឹត្តិការណ៍ UEFA Champions League ដែល​កាល​ពី​អតីតកាល​គ្រោង​ដោយ​អ្នក​ចាស់​ប្រើ​ពេល ១៥ វិនាទី គឺ​កីឡាករ Lars Ricken និង Andy van der Meyde៕ ប្រភព៖ GiveMeSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT