ក្នុង​ពូល​ទាំង ៨ តើ​ក្លឹប​ណា​មួយ​មាន​ប្រព័ន្ធ​កីឡាករ​ថ្លៃ​បំផុត​នៅ UCL រដូវ​កាល​នេះ?

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប UEFA Champions League បាន​បញ្ចប់​ត្រឹម​ជុំ​ទី ១ កាល​ពី​យប់​មិញ ហើយ​ក៏​រក​ឃើញ​ក្រុម​ឈរ​ចំណាត់ថ្នាក់​កំពូល​បណ្ដោះ​អាសន្ន​ផង​ដែរ។

ត្បិត​បើ​រដូវ​កាល​មុន Bayern Munich ក្លាយ​ជា​ក្រុម​ដែល​បាន​ឈ្នះ​ពាន UCL ប៉ុន្តែ​បើ​ផ្សា​ភ្ជាប់​ទៅ​នឹង​តម្លៃ​ប្រព័ន្ធ​កីឡាករ​រួម គឺ​ក្លឹប​អាល្លឺម៉ង់​មិនបាន​ឈរ​លេខ​ ១ នោះ​ទេ។ តាម​របាយការណ៍​ពី TransferMarkt ​បាន​បង្ហាញ​តម្លៃ​នៃ​ពូល​និង​ក្លឹប​នីមួយៗ​ដូច​ត​ទៅ៖

  • ពូល A: តម្លៃ ១,៦៥ ពាន់​លាន​ផោន
  • ពូល B: តម្លៃ ១,៧៩ ពាន់​លាន​ផោន
  • ពូល C: តម្លៃ ១,៤៨ ពាន់​លាន​ផោន
  • ពូល D: តម្លៃ ១,៦០ ពាន់​លាន​ផោន
  • ពូល E: តម្លៃ ១,៣៩ ពាន់​លាន​ផោន
  • ពូល F: តម្លៃ ១,១៥ ពាន់​លាន​ផោន
  • ពូល G: តម្លៃ ១,៥២ ពាន់​លាន​ផោន
  • ពូល H: តម្លៃ ២,០៣ ពាន់​លាន​ផោន

ដោយឡែក​ក្នុង​ចំណោម​ក្រុម​ទាំង ៣២ យើង​ធ្វើ​ការ​សង្ខេប​ក្រុម​ចំនួន ៧ ដូច​ត​ទៅ៖

៧) Chelsea តម្លៃ ៧៥៥,០១ លាន​ផោន
៦) Real Madrid តម្លៃ ៧៦៩,៥ លាន​ផោន
៥) Paris Saint-Germain ​តម្លៃ ៧៧២,៨៨ លាន​ផោន
៤) Bayern Munich ​តម្លៃ ៧៨៧,១៩ លាន​ផោន
៣) FC Barcelona តម្លៃ ៧៩០,៦៥ លាន​ផោន
២) Man City ​តម្លៃ ៩៧១,៦៤ លាន​ផោន
១) Liverpool តម្លៃ ៩៧២,៦៣ លាន​ផោន

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT