ឈ្នះ​យប់មិញ​មែន ប៉ុន្តែ Man City ​បាត់​បង់​កីឡាករ​សំខាន់​ម្នាក់​ច្រើន​សប្ដាហ៍​

ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Porto ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

​ក្រៅ​ពី​ទទួល​បាន​លទ្ធផល​ល្អ ​៣​ពិន្ទុ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​នេះ​ហើយ ​ក្រុម Man City ​នៅ​មាន​ដំណឹង​អាក្រក់​មួយ​ទៀត។ ខ្សែ​បម្រើ Fernandinho ​របស់​ពួកគេ​បាន​រង​របួស​អំឡុង​ពេល​ប្រកួត​នេះ ​ដោយ​អាច​នឹង​អវត្តមាន​ច្រើន​សប្ដាហ៍​ទៀត​ផង។ ​បើ​តាម​លោក Pep ​អះអាង​កីឡាករ​ប្រេស៊ីល​រូប​នេះ ​ទំនង​ជា​អវត្តមាន​ពី​៤​ទៅ​៦​សប្ដាហ៍​ឯ​ណោះ។

នេះ​ជា​ដំណឹង​អាក្រក់​ខ្លាំង​មែនទែន​សម្រាប់​ក្រុម​លោក Pep ​ព្រោះ​ថា​ពួកគេ​បាន​អវត្តមាន​កីឡាករ​ច្រើន​នាក់​រួច​មក​ហើយ គឺ ​Kevin de Bruyne, Gabriel Jesus, Nathan Ake, Benjamin Mendy ​និង ​Aymeric Laporte ៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT