បាល់​ចូល​ទី​ខ្លួន​ឯង ​ធ្វើ​ឱ្យ Liverpool ​ឈ្នះ Ajax ​បាន ​១-០ ​

ក្រុម Liverpool ​ទទួល​បាន​៣​ពិន្ទុ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ UEFA Champions League ​ហើយ ​ក្រោយ​ពី​ឈ្នះ​ក្រុម Ajax ​ក្នុង​លទ្ធផល ១-០។

​ក្រុម​ហង្ស​ក្រហម Liverpool ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ UEFA Champions League ​នេះ យក​ឈ្នះ​លើ​ក្រុម Ajax ​បាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។ ដោយ​១​គ្រាប់​កើត​ឡើង​នៅ​នាទី​៣៥​នោះ ​គឺ​កើត​ចេញ​ពី​បាល់​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់ ​Nicolas Tagliafico ​ថែម​ទៀត។ ​ខណៈ​ដែល​ម៉ោង​លេង​នៅ​សល់​ទាំង​អស់​ទៀត ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ឡើយ។

​លោក Klopp ​បាន​សរសើរ​ដល់ Fabinho ​ជាង​គេ​ក្នុង​ការ​ប្រកួត​មួយ​នេះ ​ក្រោយ​ពី​រូបគេ​បាន​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​១​គ្រាប់​ដ៏​អស្ចារ្យ។ ​ខណៈ​ដែល​សមាជិក​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ​វិញ ​មិន​មុត​ស្រួច​គ្រប់គ្រាន់​ក្នុង​ការ​ទម្លាយ​សំណាញ់​ទី Ajax ​នៅ​ក្រៅ​ដី​នេះ​បាន​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT