(វីដេអូ) Man City ស៊ី Porto ៣-១ យក​បាន ៣ ពិន្ទុ​ធូរ​នៅ​ជុំ​ដំបូង​វគ្គ​ចែក​ពូល UCL

កាល​ពី​យប់​មិញ​ក្លឹប​មេឃ​ខៀវ Man City បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១ ទៅ​លើ​ក្លឹប​ Porto នៅ​ឯ​កីឡដ្ឋាន Etihad ក្នុង​ចក្រភព​អង់គ្លេស។

MANCHESTER, ENGLAND – OCTOBER 21: Sergio Aguero of Manchester City takes on Chancel Mbemba of FC Porto during the UEFA Champions League Group C stage match between Manchester City and FC Porto at Etihad Stadium on October 21, 2020 in Manchester, England. Sporting stadiums around the UK remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Tim Keeton – Pool/Getty Images)

៣ គ្រាប់​នោះ​ជា​ការ​សម្រេច​ទី​ដោយ​កីឡាករ Sergio Aguero តាម​រយៈ​បាល់​​ពិន័យ ១១ ម៉ែត្រ​នៅ​នាទី ២០ អាច​តាម​ស្មើ​ការ​រក​គ្រាប់​បាល់​របស់ Luis Diaz នៅ​នាទី ១៤។ រហូត​ដល់​នាទី ៦៥ ទើប Ilkay Gundogan យក​បាន​មួយ​គ្រាប់​នាំ​មុខ​វិញ ហើយ​រំលង ៨ នាទី​បន្ទាប់​ Ferran Torres សម្រេច​បាន​គ្រាប់​បាល់​ទី​បី។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

បញ្ជាក់​ថា គិត​ត្រឹម​ជុំ​ទី ១ ​វគ្គ​ចែក​ពូល ​នៅ​ក្នុង​ពូល C ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola បាន​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​បណ្តោះ​អាសន្ន។ នៅ​ជុំ​បន្ទាប់​ពួក​គេ​នឹង​ត្រូវ​តតាំង Marseille នា​ថ្ងៃ​ទី ២៨ ​តុលា ឆ្នាំ ២០២០ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT