Fernandes ប្រាប់​ឈ្មោះ​មិត្ត​រួម​ក្រុម​មួយ​រូប ដែល​ខ្លួន​ចូលចិត្ត​លេង​ជាមួយ​បំផុត

ខ្សែ​បម្រើ Bruno Fernandes ថ្មីៗ​នេះ បាន​បង្ហាញ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​មិត្ត​រួម​ទ្រនំ​នៅ​ Man Utd មួយ​រូប ដែល​លោក​ពេញ​ចិត្ត​នឹង​ការ​លេង​ជាមួយ​ខ្លាំង​បំផុត ហើយ​នោះ​គឺ​ជា​ Juan Mata។

អ្នក​ទាំង​ពីរ​សុទ្ធ​សឹង​តែ​ជំនាញ​ការ​លេង​នៅ​តំណែង​បម្រើ​ប្រយុទ្ធ AMF ដូច​គ្នា​នៅ​លើ​ទីលាន ហើយ​ថ្លែង​ប្រាប់ Manchester Evening News អតីត​កីឡាករ​នៅ Sporting និយាយ​ថា៖ “តាម​ពិត​ទៅ​ពេល​ហ្វឹកហាត់​លើ​ទីលាន យើង​បាន​ស្គាល់​ពី​គ្នា​ច្បាស់ និង​ដឹង​អំពី​ការ​លេង​របស់​ពួក​គេ”។

លោក​បន្ត៖ “បើ​សួរ​ខ្ញុំ​ថា​នរណា​ខ្ញុំ​ចូលចិត្ត​លេង​ជាមួយ​បំផុត នោះ​គឺ Juanដោយ​ខ្ញុំ​គិត​ថា​គាត់​ជា​កីឡាករ​មាន​ភាព​ឆ្លាតវៃ​បំផុត គាត់​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ចង់​បាន និង​អ្វី​ដែល​ខ្ញុំ​ចង់​លេង ហើយ​គាត់​ពិត​ជា​រហ័ស​ខ្លាំង​ណាស់”។

រំឭក​ថា Fernandes ក៏​ជា​ចំណែក​ដ៏​សំខាន់​ដែល​បាន​ជួយ​ឲ្យ​បិសាច​យក​ឈ្នះ​ទៅ​លើ​ក្លឹប​សេដ្ឋី​នៅ​ទីក្រុង​ប៉ារីស ក្រោម​លទ្ធផល ២-១ សម្រាប់​វគ្គ​ចែក​ពូល ជុំ​ទី ១ UEFA Champions League កាល​ពី​យប់មិញ៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT