កីឡាករ​សំខាន់​របស់ Bayern Munich តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19

ខ្សែ​ប្រយុទ្ធ​ស្លាប Serge Gnabry របស់​ក្លឹប Bayern Munich បាន​តេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ COVID-19 ដែល​នេះ​បាន​ក្លាយ​ជា​ក្តី​បារម្ភ​មួយ​សម្រាប់​ក្លឹប Bayern Munich ​ត្រូវ​ត្រៀម​ប៉ះ Atletico នៅ​ជុំ​ទី ១ UEFA Champions League។

Bayern ត្រូវ​លេង​ត​ទល់ Atletico នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​ ចូល​ថ្ងៃ​ទី ២២ ​តុលា​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

ប៉ុន្តែ Bayern Munich បាន​ប្រកាស​មុន​ដល់​ការ​ប្រកួត​មួយ​ថ្ងៃ​ថា Gnabry គឺ​តេស្ត​ឃើញ​វិជ្ជមាន​ជំងឺ​កូរ៉ូណា។ ពាក់ព័ន្ធ​នឹង​រឿង​នេះ តាម​របាយការណ៍​ពី Movistar Champions League បាន​ចុះ​ផ្សាយ​ថា អាជ្ញាធរ​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​កំពុង​សិក្សា​មើល ថា​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ជា​ធម្មតា​ឬ​ត្រូវ​ផ្អាក​បែប​ណា ដោយ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT