Hazard ​របួស​ទៀត​ហើយ ​នឹង​ត្រូវ​សម្រាក​យ៉ាង​តិច​៣​សប្ដាហ៍​ទៀត​

ខ្សែ​បម្រើ​ Eden Hazard ​បាន​រង​របួស​ជា​ថ្មី​ម្ដង​ទៀត​ហើយ ​ដែល​នឹង​ត្រូវ​អវត្តមាន​ច្រើន​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ។

​របួស​ជើង​ខាង​ស្ដាំ​របស់​គេ​នៅ​មិន​ទាន់​ជា​សះស្បើយ​នោះ​ទេ ​ដូច្នេះ​ត្រូវ​ធ្វើ​ការ​ព្យាបាល​បន្ដ​ទៀត ​ដោយ​គេ​រំពឹង​ថា​យ៉ាង​តិច​៣​សប្ដាហ៍​ទៀត ទើប​អាច​ចូល​ហាត់​វិញ​បាន។ ​នេះ​មាន​ន័យ​ថា ​អតីត​កីឡាករ Chelsea ​រូប​នេះ ​នឹង​មិន​មាន​វត្តមាន​លេង El Clasico ​នា​ពេល​ខាង​មុខ​នេះ​ឡើយ។

​តាំង​ពី​ផ្លាស់​មក​លេង​នៅ Real Madrid ​មក ​Hazard ​មាន​របួស​ជាប់​រហូត​តែ​ម្ដង។ ​គិត​មក​ដល់​ពេល​នេះ ​រូបគេ​មាន​របួស​ច្រើន​ជាង ​មាន​ពេល​សម្រាប់​លេង​ឱ្យ​ក្រុម Real Madrid ​ទៅ​ទៀត។ ពោល​គឺ​សរុប​ជា​ថ្ងៃ​វិញ ​២៣៣​ថ្ងៃ​ហើយ​ដែល​មាន​បញ្ហា​របួស៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT