Chelsea ​ដាក់​ឈ្មោះ ​​Petr Cech ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​លេង​នៅ Premier League ​

​ដោយសារ​តែ​តោ​ខៀវ Chelsea ​ហាក់​ដូចជា​មាន​វិបត្តិ​ច្រើន​ជាមួយ​តំបន់​អ្នក​ចាំទី ​ស្រាប់​តែ​ពេល​នេះ​ពួកគេ​បាន​ដាក់​ឈ្មោះ​​Petr Cech ​ក្នុង​បញ្ជី​កីឡាករ​ត្រៀម​លេង Premier League ​វិញ​ហើយ​។

​បុរស​វ័យ​៣៨​ឆ្នាំ​ខាង​លើ​នេះ​បាន​ប្រកាស​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ ​ក្រោយ​ពី​ចំណាយ​ពេល​១​រដូវ​កាល​ចុង​ក្រោយ​លេង​ឱ្យ Arsenal ​។ បន្ទាប់​ពី​ប្រកាស​ចូល​និវត្តន៍​ហើយ ​ក្រុម Chelsea ​ក៏​បាន​តែងតាំង​រូប​លោក​ជា​អ្នក​ណែនាំ​បច្ចេកទេស​ប្រចាំ​ក្លឹប​វិញ។ ​ការ​វិវឌ្ឍ​ចុង​ក្រោយ​នេះ​ទៀត ​លោក Lampard ​ក៏​បាន​បញ្ចូល​ឈ្មោះ ​Petr Cech ​ក្នុង​បញ្ជី​កីឡាករ​អាច​លេង​នៅ​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស​តែ​ម្ដង។

​ក្លឹប Chelsea  ​បាន​ចេញ​លិខិត​ប្រកាស​ជា​ផ្លូវការ​ថា ​Petr Cech ​នឹង​ក្លាយ​ជា​អ្នក​ចាំទី​បណ្ដោះអាសន្ន​របស់​ក្លឹប​នៅ​រដូវ​កាល​នេះ។ ដូច្នេះ​រូបគេ​អាច​មាន​វត្តមាន​លេង​ក្នុង​ការ​ប្រកួត​បាន ប្រសិន​បើ Chelsea ​ដាក់​ឱ្យ​លេង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT