Morata ​ស៊ុត​២​គ្រាប់ ជួយ Juventus ​ឈ្នះ ​Dynamo Kyiv ​២-០​

​ខ្សែ​ប្រយុទ្ធ Alvaro Morata ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម Dynamo Kyiv ​បាន​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ UEFA Champions League ​។

Juventus ​ទើប​នាំ​យក Morata ​ពី​ក្រុម AT Madrid ​មក​វិញ​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ។ ​នៅ​យប់មិញ ​រូបគេ​បាន​បង្ហាញ​វត្តមាន​ជា​ថ្មី​ម្ដង​ទៀត ​ហើយ​ក៏​រក​បាន​ដល់​ទៅ​២​គ្រាប់​ម្នាក់​ឯង ​ជួយ​ក្រុម​សេះ​បង្កង់​ទទួល​បាន​៣​ពិន្ទុ​ពេញ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​នេះ។ ​វត្តមាន​របស់​គេ​នេះ ​គឺ​ស្រប​ពេល Cristiano Ronaldo ​កំពុង​សម្រាក​ព្យាបាល​មេរោគ​កូវីដ​១៩​នៅ​ឡើយ។

​រំលឹក​ថា​ការ​ប្រកួត​បន្ទាប់​របស់ Juventus ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នេះ ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម FC Barcelona ​នៅ​ថ្ងៃ​២៩​ខែ​តុលា​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT