Vidal ៖ ​ខ្ញុំ​មក Barcelona ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​ដែល​ក្លឹប​នេះ​លេង

Arturo Vidal ​បាន​បង្ហាញ​មុខ​ជា​ផ្លូវការ​ហើយ​ឱ្យ​ក្លឹប FC Barcelona ​ក្រោយ​ផ្ទេរ​ពី​ក្លឹប Bayern Munich ​ក្នុង​តម្លៃ​ខ្លួន​២៧​លាន​ផោន។

ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នេះ​ដែរ ​Vidal ​បាន​ប្រាប់​ទៅ​អ្នក​កាសែត​ថា​៖ “វា​ជា​ក្ដី​ស្រមៃ​ដែល​ក្លាយ​ជា​ការ​ពិត។ ខ្ញុំ​សង្ឃឹម​ថា​នឹង​សម្រេច​ក្ដី​បំណង​របស់​ខ្ញុំ។ ខ្ញុំ​មក​ទី​នេះ ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​ដែល​យើង​អាច​ឈ្នះ​ពាន ​និង​លេង​នៅ​រដូវ​កាល​ក្រោយ​នេះ។ ខ្ញុំ​នឹង​ផ្ដល់​គ្រប់​យ៉ាង​ដែល​មាន ដើម្បី​ជួយ​ក្លឹប​ទទួល​បាន​ជោគជ័យ។ កុងត្រា​៣​ឆ្នាំ​របស់​ខ្ញុំ ខ្ញុំ​សង្ឃឹម​ថា​នឹង​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់”។

វត្តមាន​របស់ Vidal ​នេះ គឺ​ក្លឹប Barcelona ​ទិញ​យក​ដើម្បី​មក​ជំនួស​តំណែង​បម្រើ​កណ្ដាល​របស់​ខ្លួន ​ក្រោយ​ពី​ក្លឹប​បាន​បាត់​បង់​កីឡាករ​សំខាន់​២​រូប គឺ Andres Iniesta ​និង​ Paulinho។ រូបគេ​នឹង​ត្រូវ​លេង​សហការ​គ្នា​ជាមួយ​ខ្សែ​បម្រើ​២​រូប​ដែល​ក្លឹប​មាន​ស្រាប់​គឺ  Sergio Busquets ​និង ​Ivan Rakitic៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT