Man Utd នៅ​តែ​អាច​យក​ឈ្នះ​លើ​ក្រុម PSG ​នៅ​ទឹក​ដី​បារាំង​ជា​លើក​ទី​២

​ក្រុម​បិសាច​ក្រហម Manchester United ​នៅ​តែ​បន្ដ​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​ដដែល​នៅ​ទឹក​ដី​បារាំង​ក្នុង​លទ្ធផល ​២-១ ​ក្នុង​ក្របខណ្ឌ UEFA Champions League ​។

​Bruno ​បាន​បើក​ការ​នាំ​មុខ​ឱ្យ​ក្រុម​បិសាច​ក្រហម​បាន​មុន​នៅ​តង់​ទី​១ ​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី ​ត្រឹម​នាទី​២៣​។ ​តែ​ឈាន​ដល់​តង់​ទី​២​វិញ ​ក្រុម PSG ​អាច​តាម​ស្មើ​វិញ​បាន ​ដោយ Martial ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង។ ​ការ​ប្រកួត​ឈាន​ដល់​នាទី​៨០​ជាង​ទៅ​ហើយ ​Rashford ​នៅ​តែ​ជា​តួ​អង្គ​សំខាន់ ​រក​បាន​១​គ្រាប់​ទៀត ដើម្បី​ឱ្យ Man Utd ​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​ក្នុង​លទ្ធផល ២-១។

​រំលឹក​ថា​នេះ​ជា​លើក​ទី​២​ហើយ ​ដែល Rashford ​រក​បាន​គ្រាប់​បាល់​ចុង​ក្រោយ ​ជួយ​ក្រុម Man Utd ​យក​ឈ្នះ​ក្រុម PSG ​បាន​នៅ​ទឹក​ដី​បារាំង ​នា​ពាន​រង្វាន់ UEFA Champions League ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT