គ្រូ Sevilla ​សរសើរ Lampard ​ទិញ​បាន​កីឡាករ​ល្អ​ៗ​ច្រើន​រដូវ​កាល​នេះ​

​លោក Julen Lopetegui ​គ្រូ​បង្វឹក​ក្រុម Sevilla  ​បាន​សរសើរ​លោក Lampard ​ដែល​អាច​នាំ​យក​កីឡាករ​ល្អ​ៗ​ជា​ច្រើន​នាក់​មក​រួម​ក្រុម​បាន​នៅ​រដូវ​កាល​នេះ​។

​Sevilla ​នឹង​តតាំង​ជាមួយ​ក្រុម​ Chelsea ​នៅ​រាត្រី​នេះ​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។ ការ​ប្រកួត​នេះ​ដែរ ​គឺ​ត្រូវ​បាន​លោក Julen ​អ្នក​ចាត់ការ​ក្រុម Sevilla ​មើល​ឃើញ​ថា​ក្រុម​របស់​លោក​មាន​សម្ពាធ​បន្ដិច ព្រោះ Chelsea ​បច្ចុប្បន្ន​បាន​នាំ​យក​កីឡាករ​ល្អ​ៗ​ជា​ច្រើន​នាក់​មក​រួម​ក្រុម។ ​

​អតីត​គ្រូ​ជម្រើស​ជាតិ​អេស្ប៉ាញ​ខាង​លើ​នេះ ​បាន​និយាយ​ថា​៖ “យើង​នឹង​ប្រកួត​ជាមួយ​ក្រុម​ល្អ​មួយ ដែល​អាច​ឈ្នះ​ពាន​រង្វាន់​នេះ​បាន។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នេះ ​យើង​នឹង​រៀប​ចំ​ក្រុម​ឱ្យ​បាន​ល្អ​បំផុត ​នេះ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន។ Chelsea ​បាន​នាំ​យក​កីឡាករ​ល្អ​ៗ​ជា​ច្រើន​មក​រួម​ក្រុម ចំណាយ​ប្រាក់​ជា​ច្រើន ​ពួកគេ​មាន​ក្រុម​ល្អ​មួយ ​ជាមួយ​អ្នក​ចាត់ការ​ដ៏​មាន​ទេព​កោសល្យ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT