Bruno ​នឹង​ធ្វើ​ជា​ប្រធាន​ក្រុម Man Utd ​ប៉ះ ​PSG ​នៅ​រាត្រី​នេះ​

​ក្រុម Manchester United ​បាន​ដាក់​ឱ្យ​កីឡាករ Bruno Fernandes ​ដើម្បី​ក្លាយ​ជា​ប្រធាន​ក្រុម ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម PSG ​ក្នុង​ពាន UEFA Champions League ​នៅ​រាត្រី​នេះ​។

​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​ខាង​លើ​នេះ ​ក្រុម Man Utd ​នឹង​អវត្តមាន​ប្រធាន​ក្រុម Harry Maguire ​ដោយ​មាន​បញ្ហា​របួស ​ហើយ Cavani ​ក៏​មិន​ទាន់​អាច​ចូល​លេង​បាន​ដែរ ​ព្រោះ​ហាត់​បាន​តិច​ពេក។ ​កត្តា​អវត្តមាន​ប្រធាន​ក្រុម​នេះ​ហើយ ​ទើប​បាន​ជា​លោក Ole ​បាន​ប្រកាស​ដាក់ Bruno ​ធ្វើ​ជា​ប្រធាន​ក្រុម​តែ​ម្ដង។

​រំលឹក​ថា​កាល​ពី​ប៉ះ​គ្នា​កន្លង​ទៅ​នេះ ​ក្រុម Man Utd ​បាន​យក​ឈ្នះ​លើ​ក្រុម PSG ​នៅ​ទឹក​ដី​បារាំង​ក្នុង​លទ្ធផល ​៣-១ ​ដោយ​គ្រា​នោះ Rashford ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ចុង​ម៉ោង​ជួយ​បិសាច​ទទួល​បាន​ជ័យជម្នះ៕

​ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT