Koeman ​ថា Barcelona ​ឆ្នាំ​នេះ ​មិន​មែន​ជា​ក្រុម​សង្ឃឹម​ឈ្នះ UCL ​ទេ​

​លោក Ronald Koeman ​ថា​ក្រុម FC Barcelona ​របស់​លោក​នៅ​រដូវ​កាល​នេះ ​មិន​មែន​ជា​ក្រុម​សង្ឃឹម​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ខ្ពស់​នោះ​ទេ​។

​ក្រុម​អ្នក​មាន​បុណ្យ ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ទល់​ក្រុម Ferencvaros ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ UEFA Champions League ​នៅ​រាត្រី​នេះ។ ​ប៉ះ​ក្រុម​មិន​សូវ​ខ្លាំង​មួយ​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​ហាក់​ដូចជា​មិន​ពិបាក​នោះ​ទេ ប៉ុន្តែ​លោក Koeman ​បាន​បញ្ជាក់​ថា​ក្រុម Barcelona ​រដូវ​កាល​នេះ ​គឺ​មិន​មែន​ជា​ក្រុម​ភាគរយ​ច្រើន​លើក​ពាន UCL ​ទេ។

​បុរស​សញ្ជាតិ​ហុល្លង់​ខាង​លើ​បាន​និយាយ​ថា​៖ “នៅ​ក្រុម Barcelona ​អ្នក​ត្រូវ​លេង​ដើម្បី​ឈ្នះ​ពាន​ក្នុង​លីគ ​និង​តំបន់។ ប៉ុន្តែ​នៅ​តំបន់​មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន ​ហើយ​យើង​ត្រូវ​តែ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព។ បន្ទាប់​ពី​មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ក្នុង​ក្លឹប​យើង ​យើង​មិន​មែន​ជា​ក្រុម​ភាគរយ​ខ្ពស់​នោះ​ទេ ប៉ុន្តែ​យើង​នឹង​ទៅ​ឱ្យ​បាន​ឆ្ងាយ​បំផុត​ក្នុង​ពាន​នេះ​”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT