រឿងជាច្រើនបានកើតឡើង និងបានផ្លាស់ប្តូរឆាកជីវិតរបស់អ្នកចាំទី Cardiff City គឺកីឡាករ Neil Etheridge ដែលជាកីឡាករកូនកាត់ ហ្វីលីពីន-អង់គ្លេស ។
ប្រសិនបើ Neil Etheridge បង្ហាញខ្លួនឲ្យក្លិប Cardiff City ក្នុងប្រកួតបើកឆាកលីគកំពូលអង់គ្លេស ( Premier League ) ដែលត្រូវប៉ះ AFC Bournemouth នៅថ្ងៃទី ១១ ខែ សីហា នោះគឺចំណុចសំខាន់មួយសម្រាប់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគួរតែមានមោទនាភាពចំពោះរូបគេ។
មិនត្រឹមតែប៉ុណ្ណោះទេ Etheridge នឹងក្លាយជាកីឡាករមកពីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលលេងនៅ Premier League ផងដែរ ។ គាត់នឹងក្លាយជាកីឡាករតំណាងប្រទេសទី ១១៤ ដែលលេងនៅក្នុងក្របខ័ណ្ឌ Premier League ។
ចាំមើលថាតើ Neil Etheridge នឹងបង្ហាញខ្លួនឲ្យក្រុមរបស់គេ នៅចុងសប្តាហ៍នេះឬទេ ?