អ្នក​ចាំទីដៃទី២របស់​ TIFFY ARMY FC និយាយពី​ឱកាសរបស់​ខ្លួនក្រោយ​ រៀមច្បង អ៊ុ សេរីរ័ត្នរបួស​រយៈ​ពេល​យូ

ពេជ្រ តារាអ្នក​ចាំ​ទី​ដៃ​ទី​២​របស់​ក្លិប TIFFY ARMY FC បាន​និយាយថា Metfone Cambodian League 2020 នេះ ជាឱកាសមាសរបស់ខ្លួន​ ក្នុងការបង្ហាញខ្លួនជាច្រើនប្រកួតលើទីលាន  បន្ទាប់ពីរៀមច្បង អ៊ុ សេរីរ័ត្ន អវត្តមានរយៈពេលវែងដោយសាររបួស។

បន្ទាប់​ពីរៀមច្បង អ៊ុ សេរីរ័ត្ន អវត្តមានរយៈពេលវែងដោយសាររបួស រូប​គេ​បានបង្ហាញខ្លួនទៀងទាត់​ក្នុង​រដូវ​កាល​នេះ។ កីឡាករ​វ័យក្មេង​បាន​និយាយ​ក្នុង​វេបសាយ CNCC ថា៖

«ពេលឃើញសិស្សច្បងគាត់ឈឺ ខ្ញុំអត់សូវសប្បាយចិត្តប៉ុន្មានទេ ព្រោះគាត់ (សេរីរ័ត្ន) និងបងចិត្រ ប្រៀបដូចជាគ្រូខ្ញុំអ៊ីចឹង។ ក្នុងរយៈពេលគាត់សម្រាកនេះ ខ្ញុំមានឱកាសលេង ១១នាក់ ដែលជួយឲ្យខ្ញុំបានរៀនសូត្រជាច្រើនពីការប្រកួតកម្រិតអាជីព។ ខ្ញុំអាចយល់ពីស្ថានភាពការប្រកួត ភាពរហ័សរហួន ការសម្រេចចិត្ត និងការប្រើប្រាស់ជើងជាដើម ដែលទាំងអស់នេះ ខ្ញុំពុំធ្លាប់បានជួបពីមុនមក»។

ពេជ្រ តារា កាលពីរដូវកាលមុន គេបានឱកាសចាំទីតិចតួចប៉ុណ្ណោះ ដែលពុំបានផ្ដល់បទពិសោធគ្រប់គ្រាន់តាមការចង់បានឡើយ។ ផ្ទុយទៅវិញ រដូវកាលនេះ តារា បានបង្ហាញវត្តមានច្រើនលើសលប់ ដែលធ្វើឲ្យគេរីករាយនឹងទទួលយក តែក៏ពុំសូវពេញចិត្តនោះដែរ សម្រាប់លទ្ធផលពុំសូវសមប្រកបក្នុងជុំទី ២នេះ៕

ប្រភព៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT