១០ លើក​ដែល​ក្លឹប​នៅ Premier League រក្សា​កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” បាន​យូរ​បំផុត

Premier League ជា​ក្របខ័ណ្ឌ​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្ពស់​និង​វាយសម្រុក​ទៅ​មក​រហ័ស​បំផុត​មួយ​ក្នុង​ពិភព​បាល់ទាត់។ មិន​ថា​តែ​ក្រុម​ខ្សោយ ឬ​ក្រុម​នៅ​កម្រិត​មធ្យម ក្នុង​ប្រកួត​ខ្លះ​ក៏​មាន​ឱកាស​ផ្តល់​មេរៀន​បរាជ័យ​ដល់​ក្រុម​ខ្លាំង​ជា​ញឹកញយ​ផង​ដែរ។

ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​នេះ តើ​អ្នក​ដឹង​ទេ​ថា ក្លឹប​បាល់ទាត់​ណា​មួយ​នៅ Premier League ដែល​អាច​រក្សា​កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ? CTS-Sports បង្ហាញ​កំណត់ត្រា ១០ លើក​ដូច​ត​ទៅ៖

=៩. Nottingham Forest រដូវ​កាល ១៩៩៤/១៩៩៥ ឈ្នះ​ជាប់​គ្នា ២៥ ប្រកួត និង​ចុងក្រោយ​ចាញ់​ពេល​ប៉ះ Blackburn Rovers
=៩. Man Utd រដូវ​កាល ២០១៦/១៧ ឈ្នះ​ជាប់​គ្នា ២៥ ប្រកួត និង​ចុង​ក្រោយ​ចាញ់​ពេល​ប៉ះ Chelsea
=៦. Man Utd រដូវ​កាល ២០១០/១១ ឈ្នះ​ជាប់​គ្នា ២៩ ប្រកួត ​និង​ចុង​ក្រោយ​ចាញ់​ពេល​ប៉ះ Wolves
=៦. Chelsea រដូវ​កាល ២០០៧/០៨ ឈ្នះ​ជាប់​គ្នា ២៩ ​ប្រកួត និង​ចុង​ក្រោយ​ចាញ់​ពេល​ប៉ះ Liverpool
=៦. Man Utd រដូវ​កាល ១៩៩៨/៩៩ ឈ្នះ​ជាប់​គ្នា ២៩ ​ប្រកួត និង​ចុងក្រោយ​ចាញ់​ពេល​ប៉ះ Chelsea
=៤. Man City រដូវ​កាល ២០១៧/១៩ ឈ្នះ​ជាប់​គ្នា ៣០ ប្រកួត និង​ចុង​ក្រោយ​ចាញ់​ពេល​ប៉ះ Liverpool
=៤. Arsenal រដូវ​កាល ២០០១/០២ ឈ្នះ​ជាប់​គ្នា ៣០ ​ប្រកួត និង​ចុង​ក្រោយ​ចាញ់​ពេល​ប៉ះ Everton
៣. Chelsea រដូវ​កាល ២០០៤/០៥ ឈ្នះ​ជាប់​គ្នា ៤០ ​ប្រកួត និង​ចុងក្រោយ​ចាញ់​ពេល​ប៉ះ Man City
២. Liverpool រដូវ​កាល ២០១៩/២០ ឈ្នះ​ជាប់​គ្នា ៤៤ ប្រកួត និង​ចុង​ក្រោយ​ចាញ់​ពេល​ប៉ះ Watford
១. Arsenal រដូវ​កាល ២០០៣/០៤ ឈ្នះ​ជាប់​គ្នា ៤៩ ​ប្រកួត និង​ចុង​ក្រោយ​ចាញ់​ពេល​ប៉ះ Man Utd៕

ប្រភព៖ FourFourTwo

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT