ថ្មី​ម្ដង​ទៀត ​Klopp ​ប្រាប់​កូន​ក្រុម ​Liverpool ​ត្រូវ​យក​ពាន​ឱ្យ​បាន​រដូវ​កាល​នេះ

ក្រោយ​ពី​ចំណាយ​អស់​១៧៧​លាន​ផោន​ក្នុង​ការ​ទិញ​យក​កីឡាករ​ថ្មី ​ក្លឹប Liverpool ​បាន​ដាក់​គោលដៅ​យក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​ឱ្យ​បាន។

គិត​​ត្រឹម​ពេល​នេះ ​ក្លឹប​ដែល​ចំណាយ​ច្រើន​ជាង​គេ​គឺ Liverpool ​នេះ​ឯង ​ស្រប​ពេល​ក្លឹប​ធំ​ៗ​ដទៃ​ទៀត ​ហាក់​ដូចជា​ស្ងាត់​ក្នុង​ការ​ទិញ​កីឡាករ​ថ្មី​ចូល​ខ្លាំង​ណាស់។ សមត្ថភាព​កីឡាករ​ថ្មី ​និង​ទម្រង់​លេង​របស់​ក្រុម​ហង្ស​ក្រហម​បច្ចុប្បន្ន ត្រូវ​បាន​គេ​គ្រប់​គ្នា​ទទួល​ស្គាល់​ថា​ខ្លាំង ​ត្បិត​អី​កីឡាករ​សំខាន់​រដូវ​កាល​មុន​មិន​លក់​ចេញ ​ហើយ​ថែម​ទាំង​ទិញ​ចូល​កីឡាករ​តាម​តំបន់​នានា​ដែល​លេង​មិន​សូវ​បាន​ល្អ​នៅ​រដូវ​កាល​ចាស់​ថែម​ទៀត។

លោក Klopp ​អ្នក​ចាត់ការ​របស់​ក្រុម Liverpool ​ធ្លាប់​បាន​ដាក់​គោលដៅ​រួច​ជា​ស្រេច​ថា​នឹង​យក​ពាន​យ៉ាង​តិច​១​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ ដើម្បី​ជូន​អ្នក​គាំទ្រ​សប្បាយ​ចិត្ត។ ជាមួយ​គ្នា​នេះ​ដែរ ​បុរស​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ​នេះ​បាន​និយាយ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​កាន់​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម ដោយ​អះអាង​ថា​ឆ្នាំ​នេះ​ជា​ឆ្នាំ​ប្រជែង​យក​ពាន Premier League ​ហើយ។ ការ​ចំណាយ​ទិញ​យក​កីឡាករ​មក​បំពេញ​ចន្លោះ​ប្រហោង​ក្នុង​ក្រុម​បាន​គ្រប់​គ្រាន់ ​ដូច្នេះ​វា​ដល់​ពេល​ដែល​ក្រុម​ទាំង​មូល​ត្រូវ​សហការ​គ្នា​ប្រជែង​យក​ពាន​រង្វាន់​ពី​ក្រុម Manchester City ​ហើយ។

Liverpool ​បាន​ទិញ​យក​អ្នក​ចាំ​ទី Alisson ​ក្នុង​តម្លៃ​ខ្ពស់​ជាង​គេ​លើ​លោក ៦០​លាន​ផោន ​ដើម្បី​រក្សា​សំណាញ់​ទី​នៅ​រដូវ​កាល​ក្រោយ។ ​តំបន់​បម្រើ ​ពួកគេ​បាន​នាំ​យក Fabinho ​និង Naby Keita ​​ដើម្បី​មក​​ជួយ​ជំរុញ​បន្ថែម​កម្លាំង​ប្រយុទ្ធ។ ស្រប​ពេល​ប្រយុទ្ធ​ស្លាប​វិញ ​Liverpool ​បាន​ទិញ​យក Shaqiri ​កីឡាករ​មាឌ​តូច ល្បឿន​លឿន​ថែម​ទៀត៕ប្រភព៖ DailyMail

Alisson

Fabinho ​និង Naby Keita

  • ថ្មី​ម្ដង​ទៀត ​Klopp ​ប្រាប់​កូន​ក្រុម ​Liverpool ​ត្រូវ​យក​ពាន​ឱ្យ​បាន​រដូវ​កាល​នេះ