គ្រូបង្វឹក មឿងថង យូណាយធីតចុះចេញ​ពី​តំណែងក្រោយ​ដឹកនាំក្លិប​ឈរ​លេខ​១០​ក្នុង​តារាងលីគ​ថៃ

លោក Alexandre Gama គ្រូបង្វឹកក្រុម Muang Thong United បានលាឈប់ពីតំណែងក្រោយចាញ់ក្រុមភ្ញៀវ  Trat FCក្នុងផ្ទះខ្លួនឯង១-០  នៃ​ការ​ប្រកួតលីគ Thai League (T1) សប្ដាហ៍ទី៩។

លទ្ធផលនេះធ្វើឱ្យ មឿងថង ឈរនៅចំណាត់ថ្នាក់លេខ ១០ ដោយដណ្តើមបានតែ ១០ ពិន្ទុប៉ុណ្ណោះពីការប្រកួត ៩ លើកដំបូងនៃយុទ្ធនាការ ២០២០-២១ ។ Gama បានបញ្ជាក់ថាគាត់នឹងចាកចេញពីក្លឹបនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅក្នុងខែវិច្ឆិកា ប៉ុន្តែការបរាជ័យនៅថ្ងៃសៅរ៍នេះហាក់ដូចជាបានពន្លឿនការចាកចេញរបស់គាត់បន្ថែម​ទៀត។

គ្រូបង្វឹករសញ្ជាតិប្រេស៊ីលរូបនេះចាក​ចេញ​ពី​តំណែងក្រោយទទួល​បាន​លទ្ធផលដ៏ជូរចត់ ប៉ុន្តែគាត់ត្រូវបានអ្នកគាំទ្រ Muang Thong ចងចាំស្នាដៃរបស់​លោក​នៅ​ពេល​ដែល​ជួយក្លិប​ឡើង​ផុត​ពីតំបន់​កាត់​ចោល​កាល​ពី​រដូវ​កាល​២០១៩។លោក​បាន​ឡើង​កាន់​តំណែង​ជំនួសគ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង Yoon Jong-hwan ដែល​ដឹកនាំ​ក្លិប​មិន​អាច​ឡើង​ផុត​ពី​តំបន់​កាត់ចោល​សឹង​តែ​ពេញ​មួយរដូវ​កាល៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT