Aguero ​សំណាង​ណាស់ ​មិន​រង​ពិន័យ ក្រោយ​កាន់​ស្មា​អាជ្ញាកណ្ដាល​ស្រី​

ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Arsenal ​បាន​ក្នុង​លទ្ធផល ​២-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។ ​​ក្រៅ​ពី​លទ្ធផល​នៃ​ការ​ប្រកួត​នេះ​ហើយ ​គេ​សង្កេត​ឃើញ​ក្នុង​ការ​ប្រកួត​នេះ​ខ្សែ​ប្រយុទ្ធ Sergio Aguero ​ហាក់​ដូចជា​មាន​សំណាង​ណាស់ ដែល​មិន​ទទួល​បាន​ការ​ពិន័យ​លើ​សកម្មភាព​របស់​ខ្លួន។ ​

Aguero ​បាន​ដើរ​ទៅ​ត​វ៉ា​ជាមួយ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​ស្រី​ដែល​បាន​ផ្ដល់​បាល់​គប់​ទៅ​ឱ្យ​ក្រុម Arsenal ​។ ក្រោយ​ពី​តវ៉ា​មិន​បាន​ហើយ រូបគេ​ក៏​យក​ដៃ​ទៅ​អង្អែល​ស្មា​របស់​អាជ្ញាកណ្ដាល​ស្រី​រូប​នោះ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ពិន័យ​អ្វី​នោះ​ទេ។

ចំពោះ​រឿង​នេះ​ដែរ Pep ​អ្នក​ចាត់ការ​ក្រុម Man City ​ក៏​បាន​ចេញ​មុខ​មក​ការពារ​កីឡាករ​របស់​ខ្លួន​ផង​ដែរ។ ​លោក​បាន​និយាយ​ថា Aguero ​ជា​បុរស​សុភាព​ម្នាក់។ សកម្មភាព​របស់​គេ​មិន​មាន​ចេតនា​នោះ​ទេ ​ដោយ​គ្រាន់​តែ​ជា​ការ​ស្វាគមន៍​គ្នា​ប៉ុណ្ណោះ គ្មាន​អ្វី​លើស​នេះ​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT