Real Madrid ​ចាញ់​ហើយ Ramos ​រង​របួស​ជង្គង់​ថែម​ទៀត​

​ក្រុម Real Madrid ​បាន​បរាជ័យ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ​ក្រោយ​ពី​ចាញ់​ក្រុម Cadiz ​ក្នុង​លទ្ធផល ​១-០ ​នៅ​យប់មិញ​នេះ​។មិន​ត្រឹម​តែ​ចាញ់​ការ​ប្រកួត​មួយ​នេះ​ទេ ​ក្រុម​របស់​លោក Zidane ​ទំនង​ជា​បាត់​បង់​ខ្សែ​ការពារ​ដែល​ជា​ប្រធាន​ក្រុម​ម្នាក់​ទៀត​ផង​ដែរ។ ​Ramos ​បាន​រង​របួស​ជង្គង់​នៅ​តង់​ទី​១ ​និង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ចេញ​នៅ​តង់​ទី​២។

 

​របួស​ជង្គង់​នេះ ទំនង​ជា​នឹង​ធ្វើ​ឱ្យ​ខ្សែ​ការពារ​រូប​នេះ ​មិន​អាច​ចូល​លេង​បាន​ទេ ​សម្រាប់​ការ​ប្រកួត El Clasico ​នៅ​ថ្ងៃ​ទី​២៤​ខែ​តុលា​ឆ្នាំ​២០២០​ខាង​មុខ។

​សម្រាប់​ការ​ប្រកួត​វិញ Zidane ​បាន​និយាយ​ដែរ​ថា​៖ “យើង​ទទួល​ស្គាល់​បរាជ័យ​នេះ។ ប្រសិន​បើ​យើង​ធ្វើ​មិន​បាន​ល្អ​នៅ​ពេល​ចាប់​ផ្ដើម​ទេ នោះ​លទ្ធផល​នឹង​ពិបាក​សម្រាប់​ក្រុម​មិន​ខាន។ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​យប់​នេះ។ យើង​ចាញ់​ប្រកួត​នេះ ​បន្ទាប់​មក​ទៀត​យើង​ត្រូវ​ផ្ដោត​លើ​ប្រកួត​បន្ទាប់​របស់​យើង​ទៀត”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT