AFF U-16៖ កម្ពុជា ជួបម្ចាស់ផ្ទះយប់នេះ ជាប្រកួតបង្គ្រប់កិច្ច ខណៈវៀតណាម និងមីយ៉ាន់ម៉ា ត្រូវមានមួយធ្លាក់

ការប្រកួតបាល់ទាត់ពានរង្វាន់ AFF U-16 Championship ឆ្នាំ ២០១៨ ដែលធ្វើឡើងនៅឯប្រទេសឥណ្ឌូនេស៊ី បានធ្វើដំណើរមកដល់ប្រកួតបិទពូលហើយ ដោយក្នុងពូល A ថ្ងៃច័ន្ទនេះ ម្ចាស់ផ្ទះ ត្រូវជួបកម្ពុជា មីយ៉ាន់ម៉ា ជួប វៀតណាម ខណៈដែល ទីម័រខាងកើតជួប ហ្វីលីពីន ។

មើលតារាងពិន្ទុ ដើម្បីអាចដឹងថាក្រុមណាខ្លះអស់ឱកាស និងក្រុមណាខ្លះកំពុងប្រជែងគ្នា៖

ឥណ្ឌូនេស៊ី យ៉ាងហោចណាស់ ទទួលបានកៅអីមួយទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលដែល មីយ៉ាន់ម៉ា និងវៀតណាម ដែលកំពុងមានពិន្ទុស្មើគ្នានោះ ពិតណាស់នឹងត្រូវដណ្តើមកៅអីគ្នា។ លទ្ធផលស្មើនឹងផ្តល់ឱកាសឲ្យមីយ៉ាន់ម៉ា ដោយពួកគេមានគ្រាប់បាល់ចំណេញច្រើនជាង ( +2គ្រាប់) ។

កម្ពុជា ទីម័រខាងកើត និងហ្វីលីពីន សុទ្ធតែបានបាត់បង់ឱកាសក្នុងការប្រជែងទៅវគ្គបន្តហើយ ពោលគឺបន្ទាប់ពីឆ្លងកាត់ ៤ប្រកួតកន្លងមក ទទួលបានលទ្ធផលមិនសមប្រកប។ ដូចនេះប្រកួតថ្ងៃនេះ គឺគ្រាន់ជាប្រកួតបង្រ្គប់កិច្ចសម្រាប់ពួកគេ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT