Solskjaer ​ថា Pogba ​នឹង​នៅ Man Utd ​២​ឆ្នាំ​ទៀត​

​លោក Solskjaer ​អ្នក​ចាត់ការ​ក្រុម Manchester United ​អះអាង​ខ្សែ​បម្រើ Pogba ​នឹង​បន្ដ​លេង​ឱ្យ​ក្រុម Manchester United ​២​ឆ្នាំ​ទៅ​មុខ​ទៀត បើ​ទោះ​ជា​មាន​ក្លឹប​ច្រើន​ចង់​បាន​គេ​ក៏​ដោយ។

​អំឡុង​ពេល​សម្រាក​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ Pogba ​បាន​និយាយ​ថា​រូបគេ​មាន​ក្ដី​ស្រមៃ​ចង់​ទៅ​លេង​នៅ​ក្លឹប Real Madrid ​ដែល​កីឡាករ​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​ទៅ។ សម្ដី​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា​កីឡាករ​បារាំង​នេះ​ចង់​ចេញ​ពី Man Utd ​ហើយ ​ខណៈ​ដែល​កុងត្រា​របស់​គេ​ក៏​នៅ​សល់​ត្រឹម​១​ឆ្នាំ​ទៀត​ដែរ។

​តែ​បើ​តាម​លោកSolskjaer ​អ្នក​ចាត់ការ Man Utd ​វិញ ​បាន​អះអាង​ថា​កូន​ក្រុម​របស់​លោក​ម្នាក់​នេះ​នឹង​បន្ដ​លេង​នៅ Old Trafford ​យ៉ាង​តិច​ក៏​២​ឆ្នាំ​ទៀត​ដែរ។ ​លោក​មាន​ទំនុក​ចិត្ត​ថា​រូបគេ​នឹង​បន្ដ​កុងត្រា​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ៕ប្រភព​ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT