Spurs ​នាំ​យក​ខ្សែ​ការពារ​វែល​ម្នាក់​ទៀត​មក​រួម​ក្រុម តម្លៃ​១៥​លាន​ផោន​

​ក្រុម Spurs ​នៅ​យប់មិញ​នេះ ​បាន​ប្រកាស​ពី​ការ​សម្រេច​ទិញ​បាន​ខ្សែ​ការពារ Joe Rodon ​ពី​ក្រុម Swansea City ​ក្នុង​តម្លៃ​ខ្លួន​១៥​លាន​ផោន​។

​កីឡាករ​វ័យ​២២​ឆ្នាំ​ខាង​លើ​នេះ ជា​កីឡាករ​ទី​៧​ដែល​ក្រុម​របស់​លោក Jose Mourinho ​ទិញ​ចូល​នា​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ។ តម្លៃ​ខ្លួន​របស់​គេ​គឺ​១១​លាន​ផោន ​បូក​ជាមួយ​ប្រាក់​បន្ថែម​៤​លាន​ផោន​ទៀត សរុប​ទៅ​គឺ​១៥​លាន​ផោន។ ​ម្ចាស់​អាវ​លេខ​១៤​មួយ​នេះ ​បង្ហាញ​ខ្លួន​បាន​៥៤​ប្រកួត​ឱ្យ​ក្រុម Swansea ​ប៉ុន្តែ​មិន​មាន​បាន​រក​គ្រាប់​បាល់​នោះ​ទេ។

​លោក Jose Mourinho ​បាន​ប្រមូល​កីឡាករ​ច្រើន​នាក់​មក​រួម​ក្រុម​នា​រដូវ​កាល​នេះ។ ​ពួកគេ​មាន​គោលដៅ​យ៉ាង​តិច​ណាស់​ក៏​ត្រូវ​បាន​លេង​ពាន​រង្វាន់ UEFA Champions League ​ដែរ​នៅ​រដូវ​កាល​ក្រោយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT