Koeman ​៖​ខ្ញុំ​ជា​គ្រូ​បង្វឹក ​ខ្ញុំ​មាន​សិទ្ធិ​ដាក់​កីឡាករ​ណា​លេង​តំបន់​ណា​ក៏​បាន​

​លោក Ronald Koeman ​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​ចាត់ការ​ក្រុម ​ដូច្នេះ​ការ​ដាក់​កីឡាករ​លេង​នៅ​តំបន់​ណា​គឺ​ជា​សិទ្ធិ​របស់​លោក ​មិន​អាច​តាម​តែ​ចិត្ត​កីឡាករ​នោះ​ទេ។

​ការ​ឆ្លើយ​តប​របស់​លោក Koeman ​នេះ​កើត​ឡើង ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Antoine Griezmann  អះអាង​ថា​ខ្លួន​លេង​នៅ​ក្រុម FC Barcelona ​គឺ​លេង​ខុស​តំបន់ ទើប​បាន​ជា​ទម្រង់​លេង​មិន​សូវ​ល្អ។ ​ដោយ​លេង​នៅ​ក្លឹប​គឺ​លេង​នៅ​ស្លាប ​ខណៈ​ដែល​លេង​នៅ​ជម្រើស​ជាតិ​វិញ​គឺ​លេង​នៅ​តំបន់​ប្រយុទ្ធ​កណ្ដាល​តែ​ម្ដង។ ​

ចំពោះ​បញ្ហា​កីឡាករ​មិន​ពេញ​ចិត្ត​តំបន់​លេង​នេះ​ដែរ ​លោក Koeman ​ដែល​ជា​អ្នក​ចាត់ការ​បាន​អះអាង​ថា​៖ “ខ្ញុំ​បាន​និយាយ​ជាមួយ Antoine ​ហើយ ​ខ្ញុំ​ដាក់​គាត់​លេង​នៅ​តំបន់​ដែល​ល្អ​បំផុត​សម្រាប់​ក្រុម​ទាំង​មូល។ ​ខ្ញុំ​មាន​សិទ្ធិ​ជា​អ្នក​សម្រេច​។ ​គាត់​ជា​កីឡាករ​ល្អ ​គាត់​អាច​លេង​បាន​៣​តំបន់​ឯ​ណោះ ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT