Mbappe ​ជួយ PSG ​ចឈ្នះ Nimes ​៤-០ ​ឡើង​កំពូល​តារាង Ligue1 ​វិញ​ហើយ​

​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​រក​បាន​២​គ្រាប់​ម្នាក់​ឯង ដើម្បី​ជួយ​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម Nimes ​ក្នុង​លទ្ធផល ៤-០ ​នៅ​យប់មិញ​នេះ។

​ក្រុម PSG ​បើ​ទោះ​ជា​មាន​សមាជិក​ជា​ច្រើន​អវត្តមាន​ពី​ការ​ប្រកួត​នេះ​មែន ប៉ុន្តែ​ពួកគេ​ហាក់​ដូចជា​មិន​ពិបាក​ក្នុង​ការ​ស្វែង​រក​ជ័យជម្នះ​នោះ​ទេ។ ​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត Mbappe ​បើក​ឆាក​រក​បាន​គ្រាប់​បាល់​តាំង​ពី​នាទី៣២ ​មុន​ពេល Florenzi ​ថែម​បាន​គ្រាប់​ទី​២ ​នៅ​នាទី​៧៧។ ​ឈាន​ដល់​នាទី​៨៣ Mbappe ​ដដែល​ក៏​ថែម​បាន​១​គ្រាប់​ទៀត ​ហើយ​៥​នាទី​បន្ទាប់​មក Sarabia ​ក៏​ដាក់​បាន​គ្រាប់​ទី​៤។

​ចប់​ការ​ប្រកួត​នេះ ​ក្រុម PSG ​ទទួល​បាន​៣​ពិន្ទុ ​និង​ហក់​ទៅ​កំពូល​តារាង Ligue1 ​ហើយ ឆ្លង​កាត់​ការ​ប្រកួត​៧​ប្រកួត​មក​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT