Klopp ​ថា Thiago ​និង Mane ​កាន់​តែ​ល្អ​ជាង​មុន ក្រោយ​ជា​កូវីដ​១៩

ក្រុម Liverpool ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Everton ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​ហើយ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

មុន​ការ​ប្រកួត​នោះ​ចាប់​ផ្ដើម ​លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​ពី​កីឡាករ​របស់​ខ្លួន​ដែល​ទើប​ជា​ពី​មេរោគ​កូវីដ​១៩​ថា​៖ “Thiago ​និង Mane ​ជា​សះស្បើយ​ទាន់​ល្មម​សម្រាប់​ការ​ប្រកួត​នេះ​។ ពួកគេ​ហាក់​ដូចជា​ល្អ​ជាង​មិន​ទាន់​ឆ្លង​មេរោគ​ទៅ​ទៀត។ ​ពួកគេ​នឹង​មាន​វត្តមាន​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ​”។

​រំលឹក​ថា​នៅ​រដូវ​កាល​នេះ Everton ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti ​ពិត​ជា​ល្អ​មែនទែន។ ​ពួកគេ​កំពុង​ឈរ​កំពូល​តារាង ដោយ​ឆ្លង​កាត់​៤​ប្រកួត​ឈ្នះ​ទាំង​អស់។ ស្រប​ពេល​ក្រុម Liverpool ​វិញ ទើប​បរាជ័យ​ធ្ងន់​ក​ក្រោម​ថ្វី​ជើង Aston Villa ​ក្នុង​លទ្ធផល ៧-២៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT