Conor ​ព្រម​ឡើង​សង្វៀន UFC ​វិញ​នៅ​ដើម​ឆ្នាំ​២០២១​ខាង​មុខ ​ប៉ះ Dustin Poirier

​កំពូល​អ្នក​វាយ​ក្នុង​ទ្រុង Conor McGregor ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​នឹង​ឡើង​សង្វៀន UFC ​វិញ ​ដោយ​ប៉ះ​ជាមួយ Dustin Poirier ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​។​

​Conor McGregor ​បាន​ប្រកាស​ចូល​និវត្ដន៍​ពី​សង្វៀន​គុន​ជម្រុះ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។ តែ​ក្រោយ​មក​លោក Dana White  ​ក៏​បាន​ផ្ដល់​ឱកាស​ឱ្យ​រូបគេ​ម្ដង​ទៀត ​ដើម្បី​ប្រកួត​ជា​ថ្មី។ ​ឱកាស​មួយ​នោះ Conor ​ក៏​យល់​ព្រម​ជាមួយ ​ដោយ​ឡើង​ប្រកួត​វិញ​ហើយ​នៅ​ដើម​ឆ្នាំ​២០២១​ខាង​មុខ អំឡុង​ចុង​ខែ​មករា​តែ​ម្ដង។ ​

​ដៃ​គូ​របស់​គេ​លើក​នេះ​គឺ Dustin Poirier ​កីឡាករ​ជើង​ខ្លាំង​របស់​អាមេរិក។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នៅ​ដើម​ឆ្នាំ​នេះ​ហើយ Conor ​នឹង​បន្ដ​ហ្វឹកហាត់​បន្ថែម​ទៀត ព្រោះ​រូបគេ​នៅ​សល់​ការ​ប្រកួត​ជាមួយ Manny Pacquiao ​មួយ​ទៀត​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT