អង់គ្លេស​ចាញ់ ដាណឺម៉ាក ១-០ ​ស្រប​ពេល Maguire ​បាន​កាត​ក្រហម​ទៀត​

​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ​ដោយ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ដាណឺម៉ាក​ក្នុង​លទ្ធផល ​១-០ ​ពាន​រង្វាន់ UEFA Nations League។

​សម្រាប់​ការ​ប្រកួត​នេះ ​អង់គ្លេស​បាន​បាត់​បង់​កីឡាករ​ម្នាក់ គឺ​ខ្សែ​ការពារ Maguire ​នៅ​នាទី​៣១ ​ក្រោយ​បង្ក​កំហុស​រហូត​ទទួល​បាន​កាត​លឿង​២​ដង។ ​ក្រោយ​សល់​គ្នា​១០​នាក់​នេះ​ហើយ ទើប​ដាណឺម៉ាក​មាន​ឱកាស​រក​បាន​១​គ្រាប់​នៅ​នាទី​៣៥ ​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​របស់ Eriksen ​ហើយ​នេះ​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ផង​ដែរ។

​បរាជ័យ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​អង់គ្លេស​ធ្លាក់​ដល់​លេខ​៣​ឯ​ណោះ​ក្នុង Group ​នៃ​ពាន​រង្វាន់ UEFA Nations League ​ដោយ​៤​ប្រកួត​មាន​៧​ពិន្ទុ ​ស្មើ​ជាមួយ​ដាណឺម៉ាក​ដែរ ប៉ុន្តែ​មាន​គ្រាប់​ស៊ុត​ចំណេញ​តិច​ជាង។ ​ក្រុម​លេខ​១ ​បាន​ទៅ​លើ​បែលហ្សិក​វិញ ​ដែល​មាន​៩​ពិន្ទុ​ឆ្លង​កាត់​៤​ប្រកួត​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT