ចាន់ រតនា​ អាច​​ជួប​ម្នាក់​ក្នុង​ចំណោម​អ្នក​ឈ្នះ​នៅ​​ ONE: REIGN OF DYNASTIES

ONE Championship ​​បាន​ត្រលប់​មក​រៀប​ចំ​ព្រឹត្តិការណ៍​ធំ​បំផុត​​មួយ​កាល​យប់​ថ្ងៃ​សុក្រ។ ​ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​​លំដាប់​ពិភព​លោក​​បាន​រៀប​​ចំ​ព្រឹត្តិការណ៍​នៅ​សិង្ហបុរី​ដែល​គេ​ដាក់​ឈ្មោះ​ថា​ ONE: REIGN OF DYNASTIES​ ​ហើយ​ក្នុង​​នោះ​គូ​ដែល​គេ​គិត​ថា​លំបាក​បែរ​ជា​​ទទួល​ជ័យជម្នះ​ដ៏​អស្ចារ្យ​ទៅ​វិញ។

តារា​​​ទម្ងន់​ flyweight ​បន្ត​កំណត់​ត្រា​បន្ថែម, ​ស្ដេច​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ប្រើ​បច្ចេកទេស​ដ៏​អស្ចារ្យ, ​​និង​ ​ជើង​ខ្លាំង​៣​រូប​នេះ​​​នៅ​តែ​រះ​ឡើង​ក្រោយ​ផ្ដួល​គូ​ប្រកួត​រៀង​ៗ​ខ្លួន។ ​អ្វី​ដែល​ពិសេស​ ​ជើង​ខ្លាំង​​កម្ពុជា​ ​ចាន់ រតនា ​អាច​ជួប​ម្នាក់​ក្នុង​ចំណោម​អ្នក​ឈ្នះ​ល្អ​បំផុត​​​៣​នាក់​​​ទាំង​នេះ។ ​​

សូម​តាម​ដាន​កីឡាករ​ ៣ ​រូប​ដែល​ឈ្នះ​ល្អ​បំផុត​​កាល​ថ្ងៃ​សុក្រ​។​ តើ​​ពួក​គេ​អាច​ជួប​​តារា​គុន​ចម្រុះ​រួប​ណា​​នៅ​ព្រឹត្តិការណ៍​​បន្ទាប់?

Reece “Lightning” McLaren ​បាន​បង្ហាញ​ថា​រូប​​គេ​ជា​​តារា​គុន​ចម្រុះ​ល្អ​បំផុត​ម្នាក់​​ក្នុង​ទម្ងន់​ flyweight ​ក្នុង​លោក​​បន្ទាប់​ពី​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​នាម​ជា​គូ​ឯក​​រង​កាល​ថ្ងៃ​សុក្រ​កន្លង​ទៅ។ ​
តារា​សញ្ជាតិ​អូស្ត្រាលី​​ដែល​កាន់​​​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​ជឺជីតស៊ូ​បាន​​បញ្ចប់​​កីឡាករ​មិន​ដែល​ចាញ់​សញ្ជាតិ​ហ្វាំងឡង់​ Aleksi “The Giant” Toivonen ឲ្យ​ចុះ​ចាញ់​ជា​លើក​ដំបូង។
McLaren ​​​បំបាក់​​ Toivonen ​តាម​រយៈ​កណ្ដាប់​ដៃ​ស្ដាំ​ និង​ ​​ការ​វាយ​សន្ធាប់​ជា​ច្រើន​ទៀត​​រហូត​ដល់​មាន​ឱកាស​អុក​ចំ​ជង្គង់​ចំ​ដង​ខ្លួន​មួយ​ទំហឹង​​នាំ​ឲ្យ​កីឡាករ​ហ្វាំងឡង់​​ដួល​មូរនប​នៅ​នាទី​ចុង​ក្រោយ​នៃ​​​ទឹក​ដំបូង​តែ​ម្ដង។

“Lightning” ​អាច​បន្ត​ទៅ​ជួប​គូ​ប្រជែង​ផ្សេង​ៗ​គ្នា​ច្រើន​​​នៅ​ពេល​បន្ទាប់​ដូច​ជា​កីឡាករ​​គូ​ប្រជែង​លំដាប់​លេខ​៥​​និង​ជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight World Champion ​គឺ​ Geje “Gravity” Eustaquio។​

Eustaquio ​គឺ​ជា​អ្នក​ជំនាញ​វូស៊ូ ​ដែល​អាច​ប្រឈម​នឹង​ជើង​ខ្លាំង​មក​ពី​អូស្ត្រាលី។​ កាល​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ២០១៩​ គេ​បាន​បញ្ចប់​​ជើង​ខ្លាំង​មក​ពី​ហ្វីលីពីន​បាន​បញ្ចប់​ Toni “Dynamite” Tauru ​​​​​ដោយ​​​​ការ​​​​ទាត់​បង្វិល​ខ្លួន​ដ៏​អស្ចារ្យ
“Gravity” ​អាច​មាន​ប្រៀប​លើ McLaren ​តាម​រយៈ​ក្បាច់​ប្រយុទ្ធ​ ប៉ុន្តែ ​រូប​គេ​​ក៏​ស្រលាញ់​ក្បាច់​ចំបាប់​ដែរ​​ពេល​ប្រកួត​ទល់​នឹង​អ្នក​ជំនាញ​ជឺជីតស៊ូ​​ទូទាំង​ពិភព​លោក។ ​គេ​នឹង​ផ្ដល់​​ឲ្យ​ ​ McLaren​ ​នូវ​​ការ​ប្រកួត​ខ្លាំងក្លា​មួយ។ ​

McLaren ​នៅ​បន្ត​ចង់​ឈ្នះ​មិន​ត្រឹម​កើន​ចំណាត់​ថ្នាក់​ ONE’s Athlete Rankings ​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ ​គេ​អាច​នឹង​ចង់​សងសឹក​លើ​​មិត្ត​រួម​ក្រុម​របស់​ Eustaquio​ ​ដែល​ហាត់​នៅ​ Team Lakay ​​រួម​មាន​ Kevin “The Silencer” Belingon ​និង​ Danny “The King” Kingad ​ទៀង​ផង។​ ​

នៅ​យប់​ថ្ងៃ​សុក្រ​នោះ​ដែរ​  Amir Khan ​ទទួល​ជ័យជម្នះ​ដ៏​សំខាន់​ក្នុង​អាជីព​​គុន​ចម្រុះ​របស់​ខ្លួន។ ​​ជ័យជម្នះ​ត្រូវ​បាន​​គេ​ដឹង​ថា​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​​ និង ​ធ្វើ​ឲ្យ​ឳ​ពុក​របស់​ខ្លួន​ដែល​កំពុង​មាន​ជំងឺ​មហារីក​ខួរ​ក្បាល​​មាន​មោទនភាព។ ​វីរបុរស​សិង្ហបុរី​​បាន​ផ្ដួល​ Rahul “The Kerala Krusher” Raju ​ជា​​មួយ​នឹង​ការ​វ៉ៃ​កែង​​ដ៏​ល្អ​បំផុត​​ ហើយ​បន្ទាប់​មក​ទៀត​​វ៉ៃ​ពី​លើ​ជា​ច្រើន​រហូត​ដល់​អាជ្ញា​កណ្ដាល​​​​បញ្ឈប់​ការ​ប្រកួត​ត្រឹម​វិនាទី​ចុង​ក្រោយ​នៃ​ទឹក​ដំបូង។
​ជ័យជម្នះ​នេះ​​នាំ​​ឲ្យ​ Khan ​កើន​កំណត់​ត្រា​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​រហូត​ដល់​​ ៩​ ​ដង​ក្នុង​ប្រវត្តិសាស្ត្រ​​របស់​ ONE​ និង​​ ​លើស​កំណត់​ត្រា​របស់​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE lightweight ​កីឡាករ​ Christian “The Warrior” Lee ។​ ​​​​លទ្ធផល​នេះ​​ស្រប​ទៅ​តាម​ការ​តាំង​ចិត្ត​ជា​ថ្មី​ដែល​ធ្វើ​ឲ្យ​ខ្លួន​​​ល្អ​ខ្លាំង​​ឡើង​វិញ​។​

​ក្រោយ​ចប់​ការ​ប្រកួត​ តារា​សិង្ហបុរី​ ពិត​ជា​សប្បាយ​ចិត្ត​​ពេល​ផ្ដួល​គូ​​ប្រកួត​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី១។ ​គេ​ដឹង​ថា​នៅ​មាន​រឿង​ជា​ច្រើន​​​​ទៀត​ដែល​ត្រូវ​ធ្វើ​​ដើម្បី​កើន​ចំណាត់​ថ្នាក់​ និង​ ​​ទទួល​បាន​ឱកាស​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​ World Title។ ​អ្នក​ដែល​ត្រូវ​ជួប​បន្ត​អាច​ជា​ជើង​ខ្លាំង​ Kazuki Tokudome។​

Tokudome ​គឺ​ជា​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​​ពិភព​លោក​ Pancrase Lightweight ​ដែល​មាន​ជំនាញ​​ខាង​ក្បាច់​យូដូ, ​​និង​កណ្ដាប់​ដៃ​ខ្លាំង​មហាសាល។ ​ជាក់​ស្ដែង​ ​​ជ័យជម្នះ​ ១០​ លើក​ក្នុង​អាជីព​របស់​ខ្លួន​ គឺ​​ផ្ដួល​គូ​ប្រជែង​ឲ្យ​សន្លប់។ ​បើ​សិន​ជួប​ Tokudome ​​ពិត​​មែន​នោះ​ Khan ​​នឹង​កាន់​តែ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ខ្លាំង​ថែម​​ទៀត។

Roshan Mainam ​មិន​ធម្មតា​​ទេ​ហើយ​ក៏​បាន​បំបាក់​ ខុន ស៊ីចាន់ ​​មិន​ដល់​ ៣ នាទី​ស្រួលបួល​ផង។​ Mainam ​កំពុង​តែ​មាន​ភាព​លេច​ធ្លោ​​តាម​រយៈ​ការ​ផ្ដួល​គូ​ប្រកួត​​កាល​​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ។
តារា​​គុន​​ចម្រុះ​​រូប​នេះ​ជា​ម្ចាស់​​ជើង​ឯក​​ចំបាប់​ថ្នាក់​ជាតិ​​ឥណ្ឌា​ជា​ច្រើន​សម័យ​កាល​ និង ​ធ្វើ​បាន​ល្អ​បំផុត ​​ពេល​ផ្ដួល​ Liu Peng Shuai ​ដែល​​ជា​ម្ចាស់​ជើង​ឯក​ ONE Hefei Flyweight Tournament Champion ​មក​​​​ពី​ចិន។ ​កីឡាករ​​ឥណ្ឌា​​បញ្ចប់​កីឡាករ​ចិន​ឲ្យ​​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២។

តាម​រយៈ​ការ​​ប្រកួត​ទឹក​ដំបូង​បាន​ល្អ​ Mainam ​​បើក​ការ​ប្រយុទ្ធ​លើ​ Liu ​ដោយ​កណ្ដាប់​ដៃ​ធ្ងន់​ៗ និង ច្បាស់​ៗ។ ​​បន្ទាប់​មក​ ​ជើង​ខ្លាំង​ឥណ្ឌា​បាន​ផ្ដួល​ដៃ​​គូ​ និង ​រក្សា​​ទី​តាំង​មាន​ប្រៀប​ ​រហូត​ដល់​​បញ្ចប់​គូ​ប្រកួត​​ដោយ​ក្បាច់​ឃ្លេ​តែ​ម្ដង។ ​

Mainam ​ដែល​​​ជំនាញ​ចំបាប់​​នោះ​អាច​នឹង​តេស្ត​សមត្ថភាព​​​​ជា​មួយ​នឹង​ជើង​ខ្លាំង​លេខ​១​កម្ពុជា ​ចាន់ រតនា
​រតនា​ អាច​មាន​​តម្រុយ​ថា​នឹង​ជួប​​តារា​មក​ពី​ក្លិប​ Evolve ​ ហើយ​​​អ្នក​ជំនាញ​គុន​ខ្មែរ​ក៏​អាច​តេស្ត​សមត្ថភាព​គុន​ខ្មែរ​របស់​ខ្លួន​​​​ទល់​​អ្នក​ខ្លាំង​ចំបាប់​ផង​ដែរ។

លើស​ពី​នេះ​ទៀត​ ​​តារា​គុន​ចម្រុះ​កម្ពុជា​ក៏​ពូកែ​ការពារ​ក្បាច់​ចាប់​ផង​​ពី​គូ​ប្រជែង​ទៀត​ផង​ ដែល​ធ្វើ​​ឲ្យ​​​រូប​គេ​ឈ្នះ​​​ជើង​ខ្លាំង​ៗ​ដូច​ជា​ Gustavo “El Gladiador” Balart ​និង​ Rudy “The Golden Boy” Agustian ​ជា​ដើម។​ ​​​​រតនា​ នឹង​ធ្វើ​ឲ្យ​កីឡាករ​​ឥណ្ឌា​ធ្វើ​ការ​ងារ​កាន់​តែ​ធ្ងន់​ និង ​ជា​ការ​ប្រកួត​ល្អ​បំផុត​មួយ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT