Zhang Chenglong ​​ដែល​ធ្លាប់​ឈ្នះ​ គង់​ សំបូរ​ ​នឹង​​​​ប្រើ​កម្លាំង​​ស្មារតី​​​​ផ្ដួល​កីឡាករ​ជប៉ុន​ Akimoto

“Muay Thai Boy” Zhang Chenglong ​តែង​តែ​​ដាក់​គោល​ដៅ​​បង្ហាញ​​​ដល់​ពិភព​លោក​អំពី​កម្លាំង​​ស្មារតី​​ជា​អ្នក​លេង​ក្បាច់​គុន​មក​ពី​ចិន​ និង​ធ្វើ​ឲ្យ​ជាតិ​របស់​ខ្លួន​មាន​មោទនភាព។
កីឡាករ​ដែល​ជា​​គូ​ប្រជែង​ឃីកបុកសីង​​លំដាប់​ទី​៣​នៃ​ទម្ងន់​ bantamweight ​ទទួល​បាន​ឱកាស​តតាំង​នឹង​​ជើង​ខ្លាំង​ជប៉ុន​​  Hiroki Akimoto ​ក្នុង​នាម​ជា​គូ​ឯក​​នៃ​ព្រឹត្តិការណ៍​​ ONE: REIGN OF DYNASTIES II ​នៅ​ប្រទេស​សិង្ហបុរី​​នា​​យប់​ថ្ងៃ​សុក្រ​ទី​​ ១៦​ តុលា​ ​​​​ខាង​មុខ​នេះ។

កីឡាករ​វ័យ​ ២២ ​ឆ្នាំ​នឹង​តេស្ត​សមត្ថភាព​ដ៏​លំបាក​មួយ​​ទល់​នឹង​ Akimoto​​ ដែល​ជា​​ម្ចាស់​ជើង​ឯក​WFKO Karate World Champion ​និង ​កាន់​កំណត់​ត្រា​​​ប្រកួត​ល្អ​បំផុត​ពោល​ឈ្នះ​ ២១ ​ដង​ និង​ ​ចាញ់ ១ ​ដង​​ក្នុង​អាជីព​ក្បាច់​គុន​ឃីក​បុក​សីង។ ​​ដូច្នេះ​ ​កីឡាករ​រហស្សនាម​ ​“Muay Thai Boy”​ នឹង​​ធ្វើ​ការងារ​ខ្លាំង​បន្ថែម​ទៀត​ ​​ដើម្បី​​ឲ្យ​ការ​ប្រកួត​​ឃីកបុកសីង​មាន​ភាព​ខុស​ប្លែក​នៅ​​ ​ONE Super Series ​ទម្ងន់​ bantamweight។
​​​
Zhang បាន​ឲ្យ​ដឹង​ថា​​ ៖«​​ទី១​ កម្លាំង​កាយសម្បទា​​​ត្រូវ​​​តែ​ខ្លាំង​ ​ព្រោះ​​​វា​សំខាន់​​ខ្លាំង​ណាស់​​នៅ​រៀងរាល់​ការ​ប្រកួត។ ​ត្រូវ​គិត​ថា​ធ្វើ​យ៉ាង​ណា​ដើម្បី​ឈ្នះ​។ ​អ្នក​ត្រូវ​មាន​កាយសម្បទា​រឹង​មាំ។​ ​ចំណុច​ទី២​ គឺ​ មាន​ការ​គិត​ឆ្លាត​វៃ​លើ​​ការ​ប្រកួត»។

ការ​ផ្គុំ​ចូល​គ្នា​ពីរ​ចំណុច​សំខាន់​ខាង​លើ​​​នាំ​ឲ្យ​ “Muay Thai Boy” ​ឈ្នះ​ ៣ ​លើក​ជាប់​គ្នា​នៅ​សង្វៀន​​សម្បូរ​ដោយ​​កីឡាករ​លំដាប់​ពិភព​លោក​មួយ​នេះ។ ​

​ក្នុង​ការ​ប្រកួត​ទី១​ ​កីឡាករ​ចិន​បាន​​​យក​ឈ្នះ​​​អ្នក​គុន​ខ្មែរ​ គង់​ សំបូរ ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ នៅ​កម្មវិធី​ONE: CALL TO GREATNESS ​កាល​​កុម្ភៈ​ ឆ្នាំ ​២០១៩។ ​ជ័យជម្នះ​នោះ​តាម​រយៈ​ក្បាច់​ប្រដាល់​ ​ពី​ចម្ងាយ​ និង ​ការ​​​​ប្រើ​​ស្នៀត​ខាវ​ស្ដាំ​​ អម​ដោយ​កណ្ដាប់​ដៃ​ឆ្វេង​ត្រង់​ៗ។ ​

Zhang Chenglong goes for the knockout blow

​​​ក្នុង​រយៈ​​ពេល​ ៣​ ខែ​​បន្ទាប់​ ​​​ជើង​ខ្លាំង​វ័យ​ ២២ ​ឆ្នាំ​​យក​ឈ្នះ​ Panicos Yusuf ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​នៅ​កម្មវិធី​ ONE: WARRIORS OF LIGHT។ ​ ​​​កីឡាករ​សញ្ជាតិ​ស៊ីប​ពិត​ជា​ប្រកួត​ប្រជែង​ខ្លាំង​​នៅ​ពីរ​ទឹក​ដំបូង​ ​ទោះ​បី​ Zhang ​​បាន​ធ្វើ​ឲ្យ​រូប​គេ​ដួល​ពីរ​លើក​​​ដោយ​កណ្ដាប់​ដៃ​ខ្លាំង​ៗ​ក៏​ដោយ។ ​នៅ​ទឹក​ចុង​ក្រោយ​ Zhang ​ទទួល​ជ័យជម្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ពី​សំណាក់​ចៅ​ក្រម​ទាំង​បី។ ​​

​​​បន្ទាប់​មក​ទៀត​ ​កីឡាករ​​មាន​ដើម​កំណើត​មក​ពី​ Shenzhen ​កាន់​តែ​ធ្វើ​ឲ្យ​ទទួល​ការ​ចាប់​អារម្មណ៍​​មិន​ស្ទើរ​​នៅ​កម្មវិធី​ ONE: LEGENDARY QUEST ​កាល​ ​មិថុនា​ ឆ្នាំ​ ២០១៩​ ជា​កន្លែង​ដែល​រូប​គេ​​ផ្ដួល​ Tyler Hardcastle ​ឲ្យ​សន្លប់​ដោយ​​ប្រើ​កណ្ដាប់​ដៃ​ស្ដាំ​។ ​នេះ​ជា​ការ​ផ្ដួល​កីឡាករ​អូស្ត្រាលី​ត្រឹម​ ​​រយៈ​ពេល​ ២ ​នាទី​ដំបូង​ប៉ុណ្ណោះ។ ​យ៉ាង​ណា​ក្ដី​បន្ទាប់​ពី​ឈ្នះ​ ៣-០ ​​ពេល​ចាប់​ផ្ដើម​ដំបូង​នៅ​ ONE Super Series ​អ្នក​ជំនាញ​​ឃីក​បុកសីង​ Zhang ​​ឡើង​ប្រកួត​នៅ​​កម្មវិធី​​ ONE: MARK OF GREATNESS ​កាល​ខែ​ធ្នូ។ ​​ Zhang​ ចាញ់​​ពិន្ទុ​​​ជា​ឯកច្ឆន្ទ​លើ​  Alaverdi “Babyface Killer” Ramazanov ​ដែល​គ្រង​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក​​ ONE Bantamweight ​បាន​​សម្រេច។ ​

"Muay Thai Boy" Zhang Chenglong hammer Kong Sambo
​ឥឡូវ​នេះ​កីឡាករ​មក​ពី​ក្លិប​ Shengli Fight Club ​នឹង​ត្រលប់​មក​វិញ​ក្នុង​បំណង​​ផ្ដួល​ Akimoto​ ​ដែល​បាន​ឈ្នះ​​​​កីឡាករ​មួយ​ចំនួន​ដូច​ជា​ Kenny “The Pitbull” Tse  ​​និង​ Josh “Timebomb” Tonna ​និង​ ​ទើប​​ឡើង​ប្រជែង​ខ្សែ​ក្រវាត់​ ONE Strawweight ​​ថ្មីៗ​នេះ។ ​
​ទោះ​យ៉ាង​ណា​ Zhang ​កំពុង​ស្វែង​រក​ឱកាស​ដើម្បី​ឡើង​ជួប​ Ramazanov ​សា​ជា​ថ្មី។ ​​​កីឡាករ​​​មាន​ស្រុក​កំណើត​នៅ​ Shenzhen ​​រំពឹង​បាន​ទទួល​លទ្ធផល​ល្អ​ពេល​ប្រកួត​តំណាង​ឲ្យ​ប្រទេស​របស់​ខ្លួន និង ​ប្រកួត​ឲ្យ​ល្អ​បំផុត។
Zhang ​គូស​បញ្ជាក់​បែប​នេះ ៖«​​ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​ពិភព​​លោក​បាន​​ដឹង​អំពី​សារសំខាន់​នៃ​ក្បាច់​គុន​ចិន​និង​ ​បង្ហាញ​អំពី​​​​កម្លាំង​ស្មារតី​របស់​កីឡាករ​ចិន។ ​កម្លាំង​ស្មារតី ​​ធ្វើ​​ឲ្យ​យើង​​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច»។

វា​ជា​កម្លាំង​ចិត្ត​មួយ​សម្រាប់​ Zhang ​ដែល​មិន​ចង់​​​ឲ្យ​ឈាន​ដល់​ការ​​​​ដាក់​ពិន្ទុ​កាត់​សេច​ក្ដី​នោះ​ទេ។ Zhang ​បាន​សង្កត់​ធ្ងន់​ថា​ ៖«​ខ្ញុំ​​ជឿជាក់​ថា​អាច​​ផ្ដួល​​ដៃ​គូ​របស់​ខ្ញុំ​ឲ្យ​សន្លប់​បាន។​ ​​​​​មួយ​វិញ​ទៀត​ខ្ញុំ​​សង្ឃឹម​យ៉ាង​មុតមាំ​​​ដោយ​អាច​ផ្ដួល​ឲ្យ​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT