គ្រូ​អេស្ប៉ាញ ​ថា​ការ​បន្ទោស​អ្នក​ចាំទី De Gea ​គឺ​ជា​ទម្លាប់​អាក្រក់​មួយ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​ស្គាល់​បរាជ័យ​លើក​ដំបូង​ហើយ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​មក​នេះ ​ក្រោម​ថ្វី​ជើង​ក្រុម​អ៊ុយក្រែន​ក្នុង​លទ្ធផល ​១-០ ​នៅ​ពាន UEFA Nations League ​។

​សម្រាប់​ការ​ប្រកួត​នេះ ​ក្រុម​អេស្ប៉ាញ​គ្រប​លើ​ក្រុម​អ៊ុយក្រែន​ខ្លាំង​មែនទែន ​ហើយ​ស៊ុត​ចេញ​ក៏​ច្រើន​ជើង​ផង​ដែរ ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ ​នៅ​នាទី​៧០​ជាង ​ក្រុម​អ៊ុយក្រែន​ក៏​មាន​ឱកាស​មាស​ម្ដង ​និង​សម្រេច​ទី​បាន​សម្រេច​យក​ឈ្នះ​លើ​ក្រុម​អេស្ប៉ាញ​បាន​ក្នុង​លទ្ធផល  ១-០ ​ក្នុង​ពាន​រង្វាន់ UEFA Nations League ​។

​ក្រោយ​ចប់​ការ​ប្រកួត​មាន​មតិ​ខ្លះ​ថា​១​គ្រាប់​ដែល​កើត​មាន​នេះ​ គឺ​ជា​កំហុស​របស់ De Gea ​ប៉ុន្តែ​សម្រាប់​គ្រូ​បង្វឹក Luis Enrique ​វិញ ​ហាក់​មិន​គិត​ដូច​អ្នក​គាំទ្រ​នោះ​ទេ។ ​អតីត​គ្រូ​របស់​ក្រុម Barcelona ​រូប​នេះ​បាន​និយាយ​ថា​៖ “ប្រសិន​បើ David ​ត្រូវ​បន្ទោស ជាមួយ​ការ​ប្រកួត​បែប​នេះ ​អ្នក​គួរ​តែ​បញ្ឈប់​វា​ទៅ។ ការ​បន្ទោស​តែ​អ្នក​ចាំទី គឺ​ជា​ទម្លាប់​អាក្រក់​បំផុត។ យើង​បង្កើត​ឱកាស​ជា​ច្រើន​ប៉ុន្តែ​មិន​អាច​សម្រេច​ទី​បាន។ ​ខ្ញុំ​ចាញ់​ប្រកួត​បែប​នេះ​ច្រើន​ណាស់​ក្នុង​អាជីព​របស់​ខ្ញុំ ​គូ​ប្រកួត​របស់​យើង​តែងតែ​មាន​ឱកាស​នៅ​ពេល​យើង​សម្រុក​ពួកគេ​ខ្លាំង ​និង​មិន​អាច​ទម្លាយ​សំណាញ់​ទី​បាន”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT