ធ្លាយ​រូប Ronaldo ​អង្គុយ​មើល​មិត្ដ​រួម​ក្រុម​ហ្វឹកហាត់​ជា​ធម្មតា ​ក្រោយ​ឆ្លង​កូវីដ​១៩​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ធ្វើ​តេស្ដ​រក​ឃើញ​ថា​ឆ្លង​មេរោគ Covid-19 ​កាល​ពី​យប់មិញ​នេះ ​និង​កំពុង​ដាក់​នៅ​ដោយ​ឡែក​ដើម្បី​ព្យាបាល។

​ដោយសារ​តែ​មាន​មេរោគ ​ប៉ុន្តែ​មិន​មាន​រោគ​សញ្ញា​គួរ​ឱ្យ​បារម្ភ​នោះ Ronaldo ​មិន​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ដែល​នៅ​ម្នាក់​ឯង​នោះ​ទេ។ ​មួយ​វិញ​ទៀត រូបគេ​ក៏​បាន​ចេញ​មក​អង្គុយ​មើល​មិត្ត​រួម​ក្រុម​ហ្វឹកហាត់​ជា​ធម្មតា​ផង​ដែរ ​កាល​ពី​ព្រឹកមិញ​នេះ។ ​ខណៈ​ដែល​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្កាល់ ​ត្រូវ​បាន​ធ្វើ​តេស្ដ​និង​លទ្ធផល​ចេញ​មក ​អវិជ្ជមាន​ទាំង​អស់​គ្នា។

​រំលឹក​ថា Ronaldo ​បាន​ចូល​លេង​ពេញ​ម៉ោង​តែ​ម្ដង ​ពេល​ក្រុម​ជម្រើស​ជាតិ​លេង​ទល់​ក្រុម​បារាំង​កាល​ពី​ពេល​កន្លង​ទៅ។ ​តែ​លទ្ធផល​ធ្វើ​តេស្ដ​នៅ​ក្រុម​បារាំង​វិញ ​ក៏​ចេញ​មក​ថា​គ្មាន​កីឡាករ​ឆ្លង​មេរោគ​ផង​ដែរ។ គេ​មិន​ទាន់​ដឹង​ទេ​ថា Ronaldo ​បាន​ឆ្លង​មេរោគ​ពី​កន្លែង​ណា​មក៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT