Neymar ​រក​បាន Hat-trick ​ឱ្យ​ប្រេស៊ីល ឈ្នះ​ប៉េរូ ​៤-២ ​

​ខ្សែ​ប្រយុទ្ធ Neymar ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​ក្នុង​ការ​ប្រកួត​ដែល​ប្រេស៊ីល​យក​ឈ្នះ​លើ​ក្រុម​ប៉េរូ​ក្នុង​លទ្ធផល ​៤-២ ​នៅ​ព្រឹកមិញ​នេះ។

​ការ​ប្រកួត​ជម្រុះ World Cup ​នៅ​អាមេរិក​ឡាទីន​នៅ​ព្រឹកមិញ​នេះ ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បន្ដ​ជ័យជម្នះ​របស់​ខ្លួន​ទៀត​ហើយ ​ដោយ​ឈ្នះ​ប៉េរូ ​បាន​ក្នុង​លទ្ធផល​ដល់​ទៅ ៤-២ ​ឯ​ណោះ។ ​៤​គ្រាប់​របស់​ក្រុម​សាំបា​មួយ​នេះ រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ ​Neymar ​​៣​គ្រាប់ ​និង Richarlison ​១​គ្រាប់​។ ​

​ដោយ​ឡែក​សម្រាប់ Neymar ​បន្ទាប់​ពី​រក​បាន​៣​គ្រាប់​បន្ថែម​ទៀត​នេះ ​គឺ​រូប​គេ​រក​បាន​៦៤​គ្រាប់​ហើយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​និង​ឈរ​នៅ​លេខ​២​ក្នុង​តារាង​អ្នក​រក​គ្រាប់​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ ​លេខ​១ ​គឺ​វីរបុរស Pele ​ដែល​រក​បាន​៧៧​គ្រាប់៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT