អាល្លឺម៉ង់ ​បន្ដ​ស្មើ​ស្វីស ​ក្នុង​លទ្ធផល ​៣-៣ ​ក្នុង​ពាន Nations League ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​បន្ដ​លេង​ស្មើ​ក្រុម​ស្វីស ​ទៀត​ក្នុង​លទ្ធផល ​៣-៣ ​នៅ​យប់មិញ​នេះ ​ក្នុង​ពាន​រង្វាន់ UEFA Nations League ​។

​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ FIFA World Cup 2014 ​ខាង​លើ ​ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​សោះ​ក្នុង​ការ​ប្រកួត​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ។ ​ដោយ​ភាគ​ច្រើន​របស់​គេ គឺ​ស្មើ​គ្នា​ជា​និច្ច ​បើ​ទោះ​ជា​នាំ​មុខ​គេ​មុន ឬ​ត្រូវ​គេ​នាំ​មុខ​មុន​ក៏​ដោយ។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​ក្រុម​ស្វីស​នាំ​មុខ​បាន​ដល់​ទៅ​២​គ្រាប់​មុន ប៉ុន្តែ​ចុង​ក្រោយ​បុក​ទៅ​បុក​មក ​គឺ​ស្មើ​គ្នា ៣-៣ ​ដដែល។

​ជាមួយ​លទ្ធផល​បាន​ត្រឹម​១​ពិន្ទុ​បន្ថែម​នេះ ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​នៅ​បន្ដ​ឈរ​លេខ​២​ក្នុង​តារាង​ដដែល ​ដោយ​មាន​៦​ពិន្ទុ ​ស្រប​ពេល​ក្រុម​លេខ​១​អេស្ប៉ាញ​មាន​៧​ពិន្ទុ ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT