អេស្ប៉ាញ ​ស្គាល់​ពាក្យ​ចាញ់​លើក​ដំបូង​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​អ៊ុយក្រែន​ក្នុង​លទ្ធផល ១-០។

​អេស្ប៉ាញ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អឺរ៉ុប ​ហើយ​ការ​ប្រកួត​របស់​គេ​ជិត​២​ឆ្នាំ​ចុង​ក្រោយ​នេះ​មិន​ដែល​ស្គាល់​បរាជ័យ​នោះ​ទេ។ ​តែ​គួរ​ឱ្យ​សោកស្ដាយ ​នៅ​យប់មិញ​នេះ ​ពួកគេ​បាន​ស្គាល់​បរាជ័យ​លើក​ដំបូង​ហើយ ​ដោយ​ចាញ់​ក្រុម​អ៊ុយក្រែន ​ក្នុង​លទ្ធផល ​១-០។ ​១​គ្រាប់​ជ័យជម្នះ​របស់​ក្រុម​អ៊ុយក្រែន​នេះ​ធ្វើ​បាន​សម្រេច​ដោយ Viktor Tsygankov ​។

​តែ​បើ​ទោះ​ជា​បរាជ័យ​បាត់​៣​ពិន្ទុ​នេះ​មែន ប៉ុន្តែ​អេស្ប៉ាញ​នៅ​តែ​រក្សា​តំណែង​កំពូល​តារាង​ដដែល ដោយ​មាន​៧​ពិន្ទុ ខណៈ​ដែល​ក្រុម​លេខ​២​វិញ គឺ​ក្រុម​អាល្លឺម៉ង់​ដែល​លេង​ស្មើ​ក្រុម​ស្វីស ៣-៣ ​នៅ​យប់មិញ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT