៥ ប្រកួត​ដែល Ronaldo អាច​នឹង​ខកខាន ក្រោយ​តេស្ត​ឃើញ​ផ្ទុក​ជំងឺ COVID-19

នៅ​ថ្ងៃ​ទី ១៣ ​តុលា ឆ្នាំ ២០២០ សហព័ន្ធ​បាល់ទាត់​ព័រទុយហ្គាល់​បាន​ប្រកាស​នូវ​ដំណឹង​ច្បាស់ការ​មួយ​ថា Cristiano Ronaldo បាន​តេស្ត​ឃើញ​ផ្ទុក​ជំងឺ COVID-19 ហើយ​បើ​បច្ចុប្បន្ន​មិន​ឃើញ​មាន​រោគ​សញ្ញា​គួរ​ឲ្យ​បារម្ភ​ណា​មួយ​ក្តី ប៉ុន្តែ​ចាំបាច់​តម្រូវ​ឲ្យ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​សិន។

តាម​ពេលវេលា​ជាក់ស្តែង​ដែល​កីឡាករ​មួយ​ចំនួន​ធំ​កន្លង​មក ​អាច​ជា​សះស្បើយ​ពី​ជំងឺ​រាតត្បាត​មួយ​នេះ គឺ​ទាមទារ​ពេលវេលា​យ៉ាង​ហោច​ណាស់ ១០ ទៅ ១៥ ​ថ្ងៃ ឬ​អាច​យូរ​ជាង​នោះ។ ជាក់ស្តែង​ដូច​ករណី​របស់ Zlatan ​ដែល​ឆ្លង​នៅ​ថ្ងៃ​ទី ២៤ ​កញ្ញា បាន​ជា​សះស្បើយ​នៅ​ថ្ងៃ​ទី ៩ ​តុលា​ដែល​ប្រើ​ពេល ១៥ ​ថ្ងៃ ស្រប​ពេល​ដែល Dybala ឆ្លង​ថ្ងៃ​ទី ២១ ​មិនា ជា​សះស្បើយ​នៅ​ថ្ងៃ​ទី ៦ ឧសភា ប្រើ​ពេល​ច្រើន​ជាង ១ ខែ​ទៅ​ទៀត រី​ឯ​ករណី Mane ដែល​ឆ្លង​នៅ​ថ្ងៃ​ទី ២ ​តុលា មក​ទល់​រយៈ​ពេល ១១ ​ថ្ងៃ​ទើបតេស្តឃើញលទ្ធផលអវិជ្ជមាន។

តាម​ភាគរយ​ខ្ពស់​ដែល​គេ​ព្យាករណ៍​ទុក​ជា​មុន CR7 ទំនង​ជា​នឹង​ខកខាន​ការ​ប្រកួត​ចំនួន ៥ ប្រកួត រាប់​ទាំង​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នៅ​ថ្ងៃ​ខាង​មុខ។ ក្នុង​នោះ​មាន​ដូច​ជា៖

  • ព័រទុយហ្គាល់ ប៉ះ​ស៊ុយអែត ​ថ្ងៃ​ទី ១៥ ​តុលា (ខកខាន ១០០ ភាគរយ បញ្ជាក់​ពី​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្គាល់)
  • Juventus ប៉ះ Crotone នៅ Serie A ថ្ងៃ​ទី ១៨ ​តុលា
  • Juventus ប៉ះ Dynamo Kyiy នៅ UCL ​ថ្ងៃ​ទី ២០ ​តុលា
  • Juventus ប៉ះ Verona ​នៅ Serie A ​ថ្ងៃ​ទី ២៦ ​តុលា
  • Juventus ប៉ះ Barcelona ​នៅ UCL ​ថ្ងៃ​ទី ២៩ ​តុលា៕​
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT