ក្តៅ! Cristiano Ronaldo តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19

ដំណឹង​ក្តៅៗ​ទើប​ចុះ​ផ្សាយ​នៅ​មុន​នេះ តាម​គេហទំព័រ Bleacher Report បាន​ចុះ​ផ្សាយ​ថា តារា​ឆ្នើម Cristiano Ronaldo បាន​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​មាន​ផ្ទុក​ជំងឺ COVID-19 ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើ​ចត្តាឡឺស័ក​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​រយៈ​ពេល ១៤ ​ថ្ងៃ។

CR7 ​នឹង​ខកខាន​ចូលរួម​ការ​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​សម្រាប់​ប្រកួត​ទល់​ស៊ុយអែត​នៅ​ថ្ងៃ​ទី ១៥ ​តុលា​ខាង​មុខ ហើយ​ការ​លេង​ឲ្យ Juventus នៅ​ចុង​សប្តាហ៍​នេះ​ក៏​ទំនង​ជា​នឹង​អវត្តមាន​ផង​ដែរ។

នេះ​ជា​ការ​ខកខាន​ដ៏​សំខាន់​មួយ​សម្រាប់ CR7 ក្នុង​គោលដៅ​តាម​ប្រជែង​គ្រាប់​បាល់​ជាមួយ​ Ali Daei ដែល​កីឡាករ​ព័រទុយហ្គាល់​ត្រូវ​ការ ៩ គ្រាប់​ដើម្បី​យក​ឈ្នះ​លើ​កីឡាករ​អ៊ីរ៉ង់ និង​ក្លាយ​ឈ្មោះ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ជម្រើស​ជាតិ៕ ប្រភព៖ BR/Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT