Rodrygo ​៖​ខ្ញុំ​មិន​ចង់​ក្លាយ​ជា Neymar ​ថ្មី​នោះ​ទេ​

​Rodrygo ​វ័យ​១៩​ឆ្នាំ​បាន​អះអាង​ថា​រូបគេ​មិន​ចង់​ក្លាយ​ជា Neymar ​ថ្មី​នោះ​ទេ ​ដោយ​ចង់​ក្លាយ​ខ្លួន​ជា​ខ្លួន​ឯង ​បង្កើត​កំណត់ត្រា​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង។

​កីឡាករ​លេង​នៅ​ក្លឹប​អាជីព Real Madrid ​ខាង​លើ​នេះ ​បាន​ក្លាយ​ជា​កីឡាករ​លេចធ្លោ​ម្នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​អ្នក​វិភាគ​ជា​ច្រើន​បាន​មើល​ឃើញ​ថា​អនាគត​របស់ Rodrygo ​គឺ​អាច​ជា​អ្នក​ស្នង​តំណែង​របស់ Neymar ​ហើយ។ ​

តែ​សម្រាប់​សាមី​ខ្លួន​វិញ ​បាន​យល់​ឃើញ​ថា​៖ “តាំង​ពី​ខ្ញុំ​ចាប់​អាជីព​មក ​ជាមួយ​ក្រុម Santos ​ពួកគេ​បាន​ប្រៀប​ខ្ញុំ​ជា Neymar ​ថ្មី​ទៅ​ហើយ ​និង​ Robinho ។ ខ្ញុំ​តែងតែ​មាន​សម្ពាធ​មួយ​នៅ​ពី​លើ​នេះ។ ខ្ញុំ​តែងតែ​និយាយ​ថា​ខ្ញុំ​ចង់​ក្លាយ​ជា Rodrygo ​និង​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ខ្លួន​ឯង ឈ្មោះ​ខ្លួន​ឯង។ Neymar ​ជា Idol ​របស់​កីឡាករ​ក្មេង​ៗ​គ្រប់​គ្នា​នៅ​ប្រេស៊ីល ​ប៉ុន្តែ​ខ្ញុំ​ចង់​ក្លាយ​ជា​ខ្លួន​ឯង​”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT